បរទេស៖ លោក Antonio Conte កំពុងសម្លឹងរកការប្រមាញ់អតីតកីឡាកររបស់លោកបីនាក់ដែលក្នុងនោះ អ្នកចាត់ការទូទៅក្រុមពោះយក្ស Inter Milan  កំពុងតែដុតដៃដុតជើងត្រៀមចរចារនាំយកខ្សែបម្រើនាំលេង N’Golo Kante ពីក្រុមតោខៀវ Chelsea មកកាន់ទឹកដី Sansiro Stadium។

Italian Media Claims Inter Accelerating To Sign Chelsea's N'Golo Kante

គួរបញ្ជាក់ផងដែរលោក Conte ធ្លាប់ដឹកនាំ Chelsea ឈ្នះជើងឯក Premier League កាលពីរដូវកាល ២០១៦-២០១៧ ក៏នៅចង់បានខ្សែការពារ​ឆ្វេង​សញ្ជាតិ​ប្រេស៊ីល  Emerson Palmieri និងខ្សែប្រយុទ្ធជើង ចាស់បារាំង Olivier Giroud មករួមក្រុមផងដែរ។

Chelsea news: N'Golo Kante sends message to Antonio Conte after sacking | Metro News

ប្រភពពី The Express បានចុះផ្សាយថាChelsea បានដាក់តម្លៃខ្លួន ៨០ លានផោន សម្រាប់ខ្សែបម្រើកណ្តាល រូបនេះដើម្បីប្រមូលថវិកាមកវិញពីការចំណាយចុះហត្ថលេខាទៅលើខ្សែប្រយុទ្ធ Timo Wernerនិង ខ្សែបម្រើ Hakim Ziyech ព្រមទាំងខ្សែការពារឆ្វេង Ben Chilwell ស្របពេលដែលខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ Kai Havertz ស្ថិតយ៉ាងកៀកក្នុងការបញ្ចប់កិច្ចព្រមព្រៀងផ្ទេរមកទឹកដីStamford Bridge ជាផ្លូវការណ៏​នៅក្នុង​ពេល​ឆាប់​ៗនេះ៕

 

ប្រភពព័ត៍មាន៖ Goal