បរទេស​៖ RB Leipzig បានក្លាយជាក្លឹបនៅលីកកំពូលអាឡឺម៉ង់ Bundesliga ដំបូងគេ ដែល បានផ្តល់ភ្លើងខៀ​វ​ដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រមួយចំនួនចូលទស្សនាការប្រកួតនៅកីឡដ្ឋានរបស់ពួកគេសម្រាប់ការប្រកួតបើករដូវកាលថ្មី២០២០-២០២១នេះ ។ទោះយ៉ាងណាអ្នកគាំទ្រទាំងអស់គឺមាន​ពត៌មានសុខភាព​ជា​ក់​លាក់ និង ជាប្រជាជនដែលមកពីក្នុងតំបន់នោះព្រមទាំងត្រូវពាក់​ម៉ាស់នៅលើមុខ​ហើយ​នឹងត្រូវបាន​ដាក់​ជា​ក្រុម​តូចៗ និងមានគម្លាតគ្នាលើកីឡដ្ឋានដែលមានកៅអីសរុប ៤២.០០០​កន្លែង​ ។

Why RB Leipzig is the most hated soccer team in the Bundesliga

កាលពីថ្ងៃអង្គារអាជ្ញាធរសុខាភិបាលប្រចាំទីក្រុង Leipzig បាននិយាយថាប្រិយមិត្តអ្នកគាំទ្រ និងត្រូវបាន​អនុញ្ញាតិអោយចូលរួមទស្សនានៅក្នុងកីឡាដ្ឋានបានរហូតដល់ទៅ ៨៥០០ នាក់ឯណោះ ។គួរបញ្ជាក់​ថាក្រុមឈរលេខរៀងទី៣កាលពីរដូវកាលចាស់ Leipzig ត្រូវជួបនិងក្លឹប Mainz ០៥ នៅថ្ងៃទី 20 ខែ​កញ្ញា បន្ទាប់ពីអ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតអោយចូលមើលការប្រកួតដោយផ្ទាល់ ប្រសិនអត្រា​នៃការ​ឆ្លង​មេរោគកូវីត-១៩ នៅក្នុងតំបន់នោះបានចាត់ទុកថាមានស្ថេរភាពក្នុងកម្រិតមួយ ដែលមិនមាន​ការ​ព្រូយ​បារម្មណ៏ពីការឆ្លងរាលដាលសាជាថ្មីនោះ ។

RB Leipzig: New kids on the block target first trophy | Sports| German  football and major international sports news | DW | 24.05.2019

អភិបាលក្រុង Leipzig លោក Burkhart Jung បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មាន​បន្ថែម​ទៀត​ថាៈជាមួយនឹងការយល់ព្រមនេះយើងចង់បោះជំហ៊ានឆ្ពោះទៅរកភាពធម្មតាវិញ។ យើងដឹង​ថា​ជំងឺ​រាតត្បាតមួយនេះនៅមិនទាន់ទៅណាឆ្ងាយទេ។ ប៉ុន្តែនៅពេលណាដែល​អាចធ្វើទៅ​បាន​នៅ​ក្រោម​លក្ខខណ្ឌតឹងរឹងប្រជាជនត្រូវតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅរកទម្លាប់ប្រចាំថ្ងៃរបស់ពួកគេវិញ៕

 

ប្រភពព័ត៍មាន៖ BBC