បរទេស៖ ក្លឹប RB Leipzig បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាលោក Jesse Marsch នឹងចូលកាន់តំណែងក្រុម RB Leipzig នៅខែកក្កដានេះ ជំនួសគ្រូបង្វឹកវ័យក្មេង Julian Nagelsmannដែលបានចាកចេញទៅដឹកនាំក្លឹបBayern Munich នៅខែកក្កដាដូចគ្នាក្រោយពីការប្រកាស​ជាផ្លូវការណ៏​របស់ក្លឹបកាលពីថ្ងៃអង្គារនេះ ។

The story of Jesse Marsch: The unwanted manager that is now a Champions  League star | Goal.com

នាយកផ្នែកកីឡាប្រចាំក្លឹប Leipzig លោក Oliver Mintzlaff បានមានប្រសាសន៍ថាជាមួយនឹងវត្តមានរបស់លោក Jesse Marsch យើងមានឪកាសនាំយកគ្រូបង្វឹកកំរិតខ្ពស់ដើម្បីមកបំពេញតួនាទីដ៏សំខាន់បំផុតនៅក្នុងក្លឹប​។

Opinion: Julian Nagelsmann guiding Hoffenheim to big Bundesliga finish |  Sports| German football and major international sports news | DW |  07.04.2019

អតីតគ្រូបង្វឹកជំនួយនៃក្រុមជម្រើសជាតិសហរដ្ឋបច្ចុប្បន្នមានវ័យ៤៧ឆ្នាំរូបនេះ  និង ចូលមកដឹកនាំក្លឹបអាជីពទី៣ បន្ទាប់ពីធ្លាប់មានបទ​ពិសោធន៏​​ដឹកនាំ​ក្លឹប New York Red Bulls រយៈពេល៣ឆ្នាំ និង ពីរឆ្នាំជាមួយក្លឹប Salzburg ។លោក Marsch ក៏ធ្លាប់ធ្វើជាជំនួយការ​គ្រូ​បង្វឹក​​ក្លឹប RB Leipzig ជំនាន់លោក​Ralf Rangnick ក្នុងរដូវកាល ២០១៨-១៩ ដោយជួយក្លឹបឱ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រ German Cup និង​​បញ្ចប់​រដូវកាលក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ នៅលីកកំពូលអាឡឺម៉ង់នាពេលនោះផងដែរ៕

 

ប្រភពព័ត៍មាន៖​ Besoccer