បរទេស៖ ក្លិប Manchester United កាលពីថ្ងៃ​ពុធ បានប្រកាស​ថា ពីការ​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ​ដ៏ឆ្នើម Donny van de Beek របស់​ក្លិប Ajax ក្នុង​តម្លៃ​ខ្លួន​៣៩​លាន​អឺ​រ៉ូ (ស្មើ​នឹង​៤៦​លាន​ដុល្លារ​អាមេរិក)បូក​រួម​ទាំង​ប្រាក់​ឧប​ត្ថម្ភ​ផ្សេង​ៗ​ទៀត​។

លោក Ole Gunnar Solskjaer បាន​ធ្វើ​ឲ្យ​កីឡាករ​អន្តរ​ជាតិ​ហូ​ឡង់​វ័យ​២៣​ឆ្នាំ​រូបនេះ ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់​លោក​ក្នុងទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្តៅនេះ ក្នុង​ការ​ផ្ទេរ​មួយ​នេះ ដែល​អាច​កើន​តម្លៃ​ខ្លួន​ដល់​ទៅ​៤៤​លាន​អឺ​រ៉ូ (ស្មើ​នឹង​៥២​លាន​ដុល្លារ​អាមេរិក)​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Van de Beek បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម Ajax ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ​ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាលពីឆ្នាំ​មុន និង​បាន​ចុះហត្ថលេខា​រយៈពេល​៥​ឆ្នាំ នៅ​កីឡដ្ឋាន Old Trafford ជាមួ​យ​នឹង​ជម្រើស​​​បន្ថែម​​១​រដូវ​កាល​ទៀត​។ Van de Beek បាន​​​ពន្យល់​ថា៖ «ខ្ញុំ​​មិ​ន​អាច​ចាប់​ផ្តើម​ពន្យល់​ពី​ឱកាស​ដ៏មិន​គួរ​ឲ្យ​ជឿ​​មួយ ដែលនាំ​ឲ្យមាន​ការ​ចូលរួម​ជា​មួយ​នឹង​ក្លិប​មួយ ដែលមាន​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​បែបនេះ ឡើយ​»​។ ​​​​​​​​​​​​​​​​​តារាឆ្នើម​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​​សូម​ថ្លែង​អំណរគុណ​ដល់​គ្រប់គ្នា​នៅ​ក្លិប Ajax​។

ខ្ញុំ​បាន​​ចម្រើន​វ័យ​​នៅ​ទីនោះ ហើយខ្ញុំ​នឹង​តែង​តែ​មាន​ទំនាក់ទំនងពិសេស​ជានិច្ច​ជាមួយ​នឹងក្លិបនេះ​។ ពេល​នេះ ខ្ញុំ​ត្រៀម​រួច​រាល់​ហើយ ដើម្បី​បោះ​​​ជំហាន​ក្នុង​អាជីព​របស់​ខ្ញុំ និង​បង្ហាញពី​កម្រិត​លេង​ដ៏​ខ្ពស់បំផុត ហើយ​គ្មាន​ក្លិប​ណា​ដែលមាន​ស្តង់​ដារ​ខ្ពស់​ជាង​ក្លិប Manchester United ឡើយ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia