បរទេស៖ ខ្សែ​ការ​ពារ Sergio Ramos បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា ខ្សែ​ប្រយុទ្ធ Lionel Messi គួរ​តែ​ទទួល​បាន​សិទ្ធិដើម្បី​សម្រេច​ទៅលើ​អនា​គត​របស់​គេហើយ ខណៈ​ដែល​តារា​ឆ្នើម​អន្តរ​ជាតិ​​អាហ្សង់ទីន​រូបនេះ ព្យា​យាម​បង្ខំ​ឲ្យ​មាន​ការ​ផ្ទេរ​មួយ​ចេញពីក្លិប Barcelona ក្រោយពី​បាន​ចំណាយ​ពេល​អស់​២​ទសវត្សរ៍​ជាមួយ​នឹងក្លិបនេះ​។

នៅមុន​ពេល​ការ​ប្រកួត​ពាន UEFA Nations League របស់​អេ​ស្ប៉ាញ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ​​​​​​​​​​​​​​​​​​នៅ​ទីក្រុង Stuttgart Ramos បាន​ឲ្យ​ដឹង​ថា៖ «រូប​គេ​បាន​ទទួល​សិទ្ធិ​ដើម្បី​សម្រេច​ពី​អនា​គត​របស់​គេ​ហើយ​។ ខ្ញុំ​មិន​ដឹង​ថា រូប​គេ​កំពុង​តែ​សម្រេច​ចិត្ត​ដ៏ល្អ​បំផុត ឬ​យ៉ាង​ណា​ឡើយ​​។ សម្រាប់​កីឡា​បាល់ទាត់​អេ​ស្ប៉ាញ សម្រាប់​ Barca និង​សម្រាប់​យើង ដែល​​ចូល​ចិត្ត​ផ្តួលក្រុម​ខ្លាំង​ៗ យើង​ចង់​ឲ្យ​រូប​គេ​បន្ត​នៅ​»​។ Ramos បាន​ក្លាយ​ជា​គូ​ប្រកួត​ម្នាក់​ក្នុង​ចំណោម​គូ​ប្រកួត​របស់ Messi ខណៈ​ដែល Barca បាន​ប្រជែង​ដណ្តើម​ពាន​ក្នុងស្រុក និង​ពាន​អឺ​រ៉ុប ជាមួយនឹង​ប្រធា​ន​ក្លិប Real Madrid របស់​ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​រូបនេះ​។

កីឡាករ​ទាំង​២ ស្ថិត​ក្នុង​វ័យ​ស្របាល​គ្នា និង​បាន​ឈ្នះ​ពាន​ជាច្រើន​ដូចគ្នា ខណៈ​ដែលក្រុម​ទ​របស់​ពួកគេ បាន​ឈ្នះ​ពាន La Liga ដូចគ្នា​ក្នុង​រយៈពេល​១៦​រដូវ​កាល​ចុងក្រោយ​នេះ​។ ខ្សែ​ការ​ពារ​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​និយាយ​ថា ការ​ចាក​ចេញ​របស់​តារាឆ្នើម​ម្នាក់ ក្នុង​ចំណោម​តារាឆ្នើម​បំផុត នឹងក្លាយ​ជា​ការ​ខក​ចិត្ត​ដ៏​ធំមួយ​សម្រាប់​កីឡា​បាល់ទាត់​អេ​ស្ប៉ាញ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia