បរទេស៖ Gareth Bale បាននិយាយថារូបគេបើកចំហរឪកាសក្នុងការវិលត្រលប់ទៅបន្តអាជីពនៅក្របខ័ណ្ឌ Premier League វិញប៉ុន្តែក្រុមអធិរាជស Real Madrid ដែលជាអនាព្យាបាលបាននិងកំពុងបង្កភាពស្មុគស្មាញ ព្រមទាំង​ការលំបាកដល់ខ្លួនក្នុងការចាកចេញពីទឹកដី Santiago Bernabeu ។គួររំលឹកថាខ្សែប្រយុ​ទ្ធក្រុមជម្រើស​ជាតិ​វេលស៍​បានបង្ហាញពីការអន់ចិត្ត ក្រោយពីមិនមានឪកាសបង្ហាញខ្លួន​ចូល​លេងបានទៀងទាត់ បានខិតជិតទៅរក​ការ​ផ្លាស់​ទៅលេងនៅលីកកំពូល ចិនកាលពីឆ្នាំមុនតែត្រូវបានក្រុម Real Madrid បង្អាក់ដំណើរការនេះ។

Gareth Bale unhappy with Real Madrid for denying him a move away | Largs  and Millport Weekly News

ចូលមកដល់ឆ្នាំ២០២០មានក្លិបផ្សេងទៀតក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាកីឡាករវ័យ ៣១ ឆ្នាំរូបនេះ ទៅរួ មក្រុម ក៏ប៉ុន្តែភ្នាក់ងាររបស់ Bale បានបញ្ជាក់ប្រាប់ថានិយាយថាពីមុន Bale មិនទៅណាទេ។ Bale បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំបានព្យាយាមចាកចេញកាលពីឆ្នាំមុនប៉ុន្តែពួកគេ (Real Madrid)បានរារាំងអ្វីៗទាំងអស់នៅវិនាទីចុងក្រោយ។ ផ្ទុយទៅវិញហើយមានករណីផ្សេងទៀតប៉ុន្តែក្លឹបមិនអនុញ្ញាតិ ដូច្នេះ​វាអាស្រ័យលើក្លឹប។”

Gareth Bale sends tweet, some Tottenham fans hijack it – HITC

ខ្ញុំនៅតែលើកទឹកចិត្តខ្លួនឯងដើម្បីបន្តអាជីពនេះតទៅមុខទៀត ។ ទោះបីឈានដល់វ័យ ៣១ ឆ្នាំប៉ុន្តែខ្ញុំមានអារម្មណ៍ថានៅតែមានកម្លាំង និងឪកាសជាច្រើនបន្តទៀត។តែការពិត វាស្ថិតក្នុងកណ្តាប់ដៃ​របស់ក្លិបហើយពួកគេធ្វើអ្វីៗដែលពិបាកសម្រាប់ខ្ញុំ។ ខ្សែបម្រើស្លាបដែលតែងប្រើបច្ចេកទេសល្បឿនលឿន Bale បច្ចុប្បន្ននេះកំពុងមានវត្តមាន​ ជាមួយក្រុម​ជម្រើសជាតិវែលនៅទីក្រុង Helsinki ខណៈដែលក្រុមជម្រើសជាតិវែល​កំពុងហ្វឹកហាត់ត្រៀមសម្រាប់​ការប្រកួត Nations League នៅថ្ងៃព្រហស្បតិ៍នេះជាមួយនឹងប្រទេសហ្វាំងឡង់៕

 

ប្រភពព័ត៍មាន៖ BBC