បរទេស៖ លោក Donny van de Beek បានបង្ហើបឱ្យដឹងថាមិត្តរួមជាតិហូឡង់កីឡាករ Steven Bergwijn បានប្រាប់អោយរូបគេបដិសេធផ្លាស់ទៅលេងអោយបិសាចក្រហម Man. United ហើយផ្លាស់មកក្លឹបមាន់ខ្នាយមាស Tottenham ជំនួសវិញ។
Bergwijn បានព្យាយាមបញ្ចុះបញ្ចូលរូបគេ អោយផ្លាស់មកទឹកដី London Stadium ខណៈ De Beek បានបង្ហើបប្រាប់យ៉ាងដូច្នេះថាៈ គាត់បានផ្ញើសារមកខ្ញុំថាតើអ្នកមករកយើងរឺអត់? ព្រោះយើងតែងតែទាក់ទងគ្នាដោយសារតែធ្លាប់ លេងជាមួយគ្នានៅក្លឹប Ajax អស់រយៈពេលជាយូរមកហើយ។
ទោះយ៉ាងណាខ្សែបម្រើ វ័យ ២៣ ឆ្នាំរូបនេះបានសម្រេចផ្ទេរ ពីក្លឹប Ajax មក Man.United កាលពីសប្តាហ៍មុនក្នុងតម្លៃ ៤០ លានផោនខណៈ Real Madrid, Barcelona និង Arsenal ក៏ចាប់អារម្មណ៏លើរូបគេផងដែរ ។ទោះយ៉ាងណា Tottenham មានការយឺតយ៉ាវក្នុងការចរចារ ដែលជាហេតុធ្វើអោយក្រុមលោក Ole Gunnar Solskjaer មានឪកាសនាំយកមកបានមុន៕
ប្រភពព័ត៍មាន៖ Metro