បរទេស៖ ក្រុម​បាល់​ទាត់​ចម្រើស​ជាតិ​អ៊ី​តាលី បាន​ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ពូល UEFA Nations League របស់​ពួក​គេ​ កាលីថ្ងៃ​ចន្ទ ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ១-០ លើ​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ប៉ុន្តែ ជ័យ​ជម្នះ​របស់​ពួក​គេ​ត្រូវ​បាន​រំខាន ដោយ​សារ​តែ​​តារាឆ្នើម​ទើប​តែ​រះ Nicolo Zaniolo អាច​នឹង​រង​របួស​ជង្គង់ដ៏​ធ្ងន់ធ្ងរ​​​ម្តង​ទៀត​។

ការ​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​របស់ Nicolo Barella នៅ​ជិតបញ្ចប់​ការ​ប្រកួតនៅ​ត់​ទី​១ គ្រប់គ្រាន់​សម្រាប់ក្រុម​របស់​លោក Roberto Mancini ក្នុង​ការ​ដណ្តើម​បាន​៣ពិន្ទុ​ពេញ នៅក្នុង​ទីក្រុង Amsterdam និង​ឡើង​ឈរ​នៅលើ​កំពូល​តារាង​នៃ National League A ពូល 1។ ក្រុម​ជម្រើស​ជាតិ​​អ៊ី​តាលី កំពុង​តែ​នាំមុខ​១ពិន្ទុ​លើ​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ដែល​បានលេងក្រោម​ការ​ដឹកនាំ​របស់​លោក​គ្រូបង្វឹក​បណ្ណោះ​អាសន្ន Dwight Lodeweges ក្រោយពី​ការ​ចាក​ចេញ​របស់​លោក Ronald Koeman ដើម្បី​ទៅ​ដឹកនាំក្លិប​ Barcelona និង​ក្រុម​ឈរលេខ​៣ ប៉ូឡូញ ដែល​បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​បូស្នីក្នុងលទ្ធផល ២-១​។

លោក Mancini បាន​ប្រាប់​ទូរ​ទស្សន៍​របស់​អ៊ី​តាលី Rai ថា៖ «ខ្ញុំ​ពិត​ជាពេញ​ចិត្ត​ចំពោះស្មារតីក្រុម ទម្រង់លេង ហើយ​កីឡាករ​ពិត​ជាលេង​បាន​យ៉ាងល្អ​»​។ លោក Mancini បាន​ផ្លាស់​ប្តូរ​កីឡាករ​៧នាក់​ពីក្រុម​ដែល​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​បូស្នី កាលពីថ្ងៃ​សុក្រ ខណៈ​ដែល​លទ្ធ​ផល​ស្មើ​នេះបាន​បញ្ចប់​ការ​ឈ្នះ​ជាប់​ៗ​គ្នា​របស់​ពួក​គេ​ត្រឹម​១១​ប្រកួត​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia