បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ បាន​ទទួល​ជ័យ​ជម្នះ២លើក​ជាប់​ៗ​គ្នា​​ក្នុង​ការ​ប្រកួត UEFA Nations League កាលពីថ្ងៃ​អាទិត្យ ក្រោយ​ពី​បានយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​សា​ធារណៈ​រដ្ឋ​ឆែក ក្នុង​លទ្ធ​ផល ២-០ ស្រប​បេល​ដែល​​គូ​ប្រកួត​ក្នុង​ពូល​តែ​មួយ ព័រ​ទុយ​ហ្គាល់ បាន​របូត​គ្រាប់បាល់​​១​គ្រាប់ ក្រោយពី​លេង​បាន​ត្រឹម​តែ​៥៧​វិនាទី មុន​នឹង​ចាញ់​ក្រោមស្នា​ដៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ស្វ៊ីស​។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​រក​គ្រាប់​បាល់នាំមុខ នៅ​ក្នុង​ទីក្រុង​ Malaga ក្រោយពី​លេង​បាន​២៤នាទី នៅ​ពេល​ដែល​​ការ​បញ្ជូន​បាល់​យ៉ាងល្អ​ពី Marco Asensio បាន​ជួយ​ឲ្យ Carlos Soler រក​បាន​គ្រាប់​បាល់បញ្ចូល​ទី​។ Pablo Sarabia បាន​បន្ថែម​គ្រាប់​បាល់​ទី​នៅ​នាទី ទី​៧៥ ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បានយកឈ្នះ​​លើ​ក្រុម​ជម្រើស​ជាតិ​ឆែក ក្រោយ​ពី​ក្រុម​ទាំង​២ បាន​បញ្ចប់ត្រឹម​លទ្ធផល​ស្មើ ២-២ ក្នុង​ទីក្រុង Prague កាលពី​សប្តាហ៍​មុន​។

ក្រោយ​ពី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ Soler បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា នឹង​វិល​ទៅកាន់​ការ​ប្រកួត​អន្តរ​ជាតិ​បន្ទាប់​ឈ្នះ និង​ទទួល​បាន​ការ​កោះ​ហៅ​ទៅ World Cup​»​។ នៅ​ទីក្រុង Geneva ឯ​នោះ​វិញ​ ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស បាន​រក​គ្រាប់បាល់​នាំមុខ ក្រោយពី​លេង​បាន​ត្រឹម​តែ​នាទី ទី​៥៧ ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ដែល​លេង​ដោយគ្មាន Cristiano Ronaldo ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០​៕

ប្រភព​ព័ត៌​មាន៖ Channel New Asia