បរទេស៖ ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក បារាំង បានឈ្នះ​ពាន Nations League ក្រោយពី​​ការ​រក​គ្រាប់បាល់​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Karim Benzema និង Kylian Mbappe បាន​ជួយ​ឲ្យ​ពួកគេ ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ លើ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នា​កីឡដ្ឋាន San Siro កាលពីថ្ងៃ​អាទិត្យ​។

ក្រុម​របស់​លោក Didier Deschamps បាន​ជួប​ការ​លំ​បាក​ក្នុងការ​បង្ហាញ​ពី​កម្រិត​លេង​ដ៏ល្អ​របស់​ខ្លួន ក្នុងការ​ប្រកួត​នេះ ខណៈ​ដែល​អេ​ស្ប៉ាញ បាន​គ្រប់​ការ​ប្រកួត​ស្ទើរ​តែ​ទាំងស្រុង​ក្នុង​តង់​ទី​១ ប៉ុន្តែ បន្ទាប់​ពី​បាន​ដេញ​តាមពី​ក្រោយ​គ្រាប់​បាល់​មួយ​គ្រាប់ តាមរយៈ​គ្រាប់បាល់​របស់​កីឡាករ Mikel Oyarzabal បា​រាង មាន​ទម្រង់​លេង​រស់រវើក​ឡើង​វិញ​។ ស្រប​ពេល​ដែល Paul Pogba លេង​បាល់​បាន​យ៉ាងល្អ​ក្នុង​តំបន់​បម្រើ ល្បឿន និង​ចល​នា​យ៉ាង​រហ័ស​របស់ Mbappe បាន​ផ្តល់ការលំបាក​ដល់​អេ​ស្ប៉ាញ ហើយ Benzema ក៏​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​មុតស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​ផង​ដែរ​​។

Soccer Football – Nations League – Final – Spain v France – San Siro, Milan, Italy – October 10, 2021 France’s Hugo Lloris lifts the trophy as they celebrate after winning the Nations League REUTERS/Alberto Lingria

ក្រុម​អេ​ស្ប៉ាញ​ដែល​​ប្រជុំ​ដោយ​​កីឡាករវ័យក្មេង​របស់​លោក Luis Enrique ដែល​បាន​ផ្តួល​ក្រុម​ប្រចាំ​តំបន់​អឺ​រ៉ុប អ៊ីតាលី ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ បាន​ព្យា​យាម​​គ្រប់គ្រង​​​ឲ្យ​បាន​ច្រើន ជាមួយនឹង​ភាពអត់​យ៉ាងល្អ ប៉ុន្តែ ត្រឹម​តែ​អាច​ជួប​ការ​ខក​ចិត្ត ដោយ​សារ​តែ​ការ​មិនមាន​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​ម្នាក់​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia