បរទេស៖ Kylian Mbappe នឹងអវត្តមានក្នុងការប្រកួតដណ្តើមពាន Nations League របស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នៅរាត្រីនេះ និងការប្រកួតបើករដូវកាលរបស់ក្លិប Paris Saint-Germain ក្រោយពីបានតេស្តឃើញជាវិជ្ជមានទៅលើវីរុសកូវីដ-១៩ កាលពីថ្ងៃចន្ទ។
ការរកឃើញថ្មីចុងក្រោយនេះ មានន័យថា កីឡាករ៧នាក់របស់ក្លិប PSG បានតេស្តឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា ក្នុងនោះរាប់បញ្ចូលទាំងតារាឆ្នើម Neymar ដែលជាដៃគូរបស់ Mbappe ផងដែរ។ Mbappe ដែលបានចូលរួមវគ្គហ្វឹកហាត់កាលពីល្ងាចថ្ងៃចន្ទ នៅមុនពេលដឹងពីលទ្ធផលតេស្តរបស់ខ្លួននោះ គឺជាកីឡាករទី៧របស់ក្លិប Paris Saint-Germain ដែលបានឆ្លងវីរុសកូរ៉ូណា។ Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបានរកឃើញលទ្ធផលវិជ្ជមានកាលពីសប្តាហ៍មុន។ ថ្នាកដឹកនាំក្នុងក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «រូបគេត្រូវបានដាក់ឲ្យដាច់ដោយឡែកពីក្រុមក្រោយពីទទួលបានលទ្ធផលពេលបញ្ចប់ការហ្វឹកហាត់ នៅមុនពេលវិលទៅផ្ទះរបស់គេវិញ នាពេលល្ងាច»។
តបតាមសំណើរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិ កាលពីថ្ងៃសៅរ៍ ថ្នាក់ដឹកនាំក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «ដូចទៅនឹងសមាជិកក្រុមដទៃទៀតដែរ Mbappe បានទទួលការធ្វើតេស្ត នៅមុនពេលធ្វើការប្រមូលផ្តុំ។ លទ្ធផលគឺអវិជ្ជមានកាលពីថ្ងៃពុធ ប៉ុន្តែ មានភាពវិជ្ជមានវិញ កាលពីថ្ងៃចន្ទ»៕
ប្រភពព័ត៌មាន៖ BBC