បរទេស៖ ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Kevin De Bruyne បានកោត​សរសើរ​ដល់​ឥទ្ធិ​ពល​របស់​លោក Pep Guardiola ក្រោយ​ពី​បាន​ក្លាយ​ជា​កីឡាករ​របស់​ក្លិប Manchester City ដំបូង​គេ​ដែល​បានឈ្នះ​ពាន​កីឡា​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​សមា​គម​កីឡា​បាល់​ទាត់​អាជីពហៅ​កាត់​ថា PFA​។

ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ដទៃ​ទៀត​របស់ PFA ត្រូវ​បាន​គ្រប់​គ្រង​ដោយកីឡាករ​ក្នុង​ក្រុម Liverpool ដែល​ជាម្ចាស់​ជើង​​​​ឯក​ក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ឈ្នះ​ពាន​៥ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Marcus Rashford របស់​ក្លិប Manchester United បាន​ឈ្នះ​ពាន​មួយ​​ក្រោយពី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ក្រី​ក្រ​របស់​កុមារ​។​ Man City ដេញ​តាម​ពីក្រោយ Liverpool រហូត​ដល់​​១៨​ពិន្ទុ​ ក្នុងក្រប​ខ័ណ្ឌ Premier League រដូវ​កាល​ឆ្នាំ​២០១៩-២០២០ ប៉ុន្តែ De Bruyne ដែល​បាន​​ស៊ុត​បាល់បញ្ចូល​ទី​១៣​​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​២០​គ្រាប់​ផ្សេង​ទៀត ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធនាការ​ ដោយ​កីឡាករ​ដូចគ្នា។

De Bruyne បាន​ឲ្យ​ដឹង​ថា៖ «នេះ​គឺ​ជា​កិត្តិ​យស​ដ៏ធំមួយ ដែល​ត្រូវ​បាន​បោះឆ្នោត​ ដោយ​សហ​ការី គូ​ប្រកួត មក​ពីក្រុមផ្សេង ដែល​អ្នក​តែង​តែ​លេង​ជាមួយ​នៅលើទីលាន​​។ ការ​ដែលពួក​គេ​បឡឆ្នោត​ឲ្យ​អ្នក​ជាប់​ជា​កីឡាករ​ឆ្នើម​បំផុត គឺ​ជា​រឿង​ដ៏អស្ចារ្យ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia