បរទេស៖ ក្រុម Paris Saint-Germain នឹងវិលទៅកាន់ការប្រកួតក្រខ័ណ្ឌ Ligue 1 វិញ នៅរាត្រីនេះ ស្របពេលដែលតារាឆ្នើមជាច្រើនកំពុងតែរក្សាការនៅដាច់ដោយឡែក ដោយសារតែការករណីឆ្លងវីរុសកូរ៉ូណា ខណៈដែលក្រុមខ្លាំងមួយនេះ ត្រូវប្រឈមមុខនឹងការប្រកួតដល់ទៅ៤លើក ក្នុងចន្លោះពេលត្រឹមតែ១១ថ្ងៃ។
ការធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Lens ដែលត្រូវបានពន្យារពេលរួចជាស្រេច គួរតែមិនត្រូវកើតឡើនៅចំពេលដ៏ជ្រួលច្របល់បំផុតសម្រាប់លោកគ្រូបង្វឹក Thomas Tuchel និងកីឡាកររបស់លោកឡើយ ខណៈដែលពួកគេព្យាយាមបំភ្លេចការឈឺចាប់ដែលត្រូវបានបន្ទុកដោយសារតែការរងរាជ័យក្នុងក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Bayern Munich។ បញ្ហាវីរុសកូវីដ-១៩ កំពុងតែផ្តល់ការលំបាកដល់ក្រុមរបស់លោក Tuchel ស្របពេលដែល Neymar, Kylian Mbappe, Angel Di Maria និង Leandro Paredes សុទ្ធសឹងទទួលបានលទ្ធផលតេស្តជាវិជ្ជមាន។ ក្លិប PSG បានបញ្ជាក់ពីករណីឆ្លង៣នាក់បន្ថែមទៀត ខណៈដែលកាសែត L’Equipe បានចេញផ្សាយថា កីឡាករទាំង៣នាក់នោះរួមមាន ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ខ្សែការពារប្រេស៊ីល Marquinhos និងអ្នកចាំទី Keylor Navas។ ក្រៅពី Mbappe កីឡាករទាំនោះ បានឆ្លងវីរុសកូរ៉ូណា ក្រោយពីបានសម្រាកវិស្សមកាលនៅកោះ Ibiza បន្ទាប់ពីបានរងរាជ័យក្រោមស្នាដៃក្រុម Bayern ១-០ ក្នុងទីក្រុង Lisbon កាលពីខែមុន។
Mbappe បានតេស្តឃើញជាវិជ្ជមានក្នុងពេលបំពេញការតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិបារាំ កាលពីដើមសប្តា៍នេះ ដែលបានបង្ខំឲ្យកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតលំដាប់ទី២ក្នុងពិភពលោករូបនេះ អវត្តមានក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី កាលពីថ្ងៃអង្គារ៕
ប្រភពព័ត៌មាន៖ Channel News Asia