បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានវិលទៅហ្វឹកហាត់ពេញលេញវិញជាមួយនឹងក្លិប Barcelona កាលពីថ្ងៃពុធ ជាលើកទីដំបូង បើគិតចាប់តាំងពីសុខចិត្តចុះចាញ់ក្នុងការប្រជែងរបស់គេដើម្បីចាកចេញពីក្លិបនេះ។

ប្រហែលជាមិនមែនថ្ងៃចន្ទឡើយ ដែលតារាឆ្នើមអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះ ត្រូវតែធ្វើការហ្វឹកហាត់តែម្នាក់ឯង ដើម្បីអនុវត្តតាមវិធីសារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា របស់ក្របខ័ណ្ឌ La Liga ហើយរូបគេបានចូលរួមជាមួយនឹងសមាជិកក្រុមផ្សេងទៀតក្នុងការហ្វឹកហាត់ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក Ronald Koeman។ ក្លិបបានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា សមាជិកសំខាន់ៗផ្សេងទៀតដែលវិលទៅកាន់ក្រុមវិញនោះរួមមាន Philippe Coutinho, Sergio Busquets, Frenkie de Jong និង Ansu Fati។ Messi នឹងត្រូវចំណាយពេល១រដូវកាលទៀត ជាមួយនឹងក្លិប Barcelona ក្រោយពីចាញ់ក្នុងការប្រឈមមុខជាមួយនឹងប្រធានក្លិប Barca លោក Maria Bartomeu ជុំវិញលក្ខខណ្ឌរំលាយកិច្ចសន្យាដែលមានទឹកប្រាក់ដល់ទៅ៧០០លានអឺរ៉ូ។

Soccer Football – FC Barcelona Training – Ciutat Esportiva Joan Gamper, Barcelona, Spain – September 7, 2020 FC Barcelona’s Lionel Messi during training FC Barcelona/Handout via REUTERS ?ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES
តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានរិះគន់លោក Bartomeu ចំពោះការចេញសេចក្តីប្រកាសកាលពីសប្តាហ៍មុនរបស់លោកថា រូបគេនឹងបន្តនៅ និងបានរំឭកថា រូបគេរំពឹទុកថា នឹងមានការវិវឌ្ឍ តាមរយៈការបញ្ជាក់ថា៖ «មានគ្រូបង្វឹកថ្មី និងគំនិតថ្មីៗជាច្រើន។ នោះគឺជារឿងដ៏ល្អ ប៉ុន្តែ យើងត្រូវតែពិនិត្យមើលកម្រិតដែលក្រុមនេះឆ្លើយតប និងមើលថា ក្រុមឈានដល់កម្រិតលេងកំពូលឬអត់»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                