បរទេស៖ លោក Julian Nagelsmann គ្រូបង្វឹកវ័យក្មេងរបស់ក្រុម RB Leipzig បានបញ្ជាក់ប្រាប់ថា ខ្សែការពារ Dayot Upamecano និងមិនត្រូវក្លឹបលក់ចេញក្នុងទីផ្សារដោះដូរកីឡាករមុនរដូវកាលថ្មីក្របខណ្ឌ Bundesliga ចាប់ផ្តើមនោះទេ ។ ទោះបីជាថ្មីៗនេះកីឡាករអន្តរជាតិបារាមងបានបន្តកុងត្រា របស់ខ្លួនកំលុងពេលព្រឹត្តការណ៏ ប្រកួត វគ្គ៤ក្រុងចុងក្រោយ នៃក្របខ័ណ្ឌ Champions League ក៏រូបគេ នៅតែមានពត៌មានពីការ ផ្លាស់ ទៅលេងនៅក្រុមបិសាចក្រហម Man. United ។

Dayot Upamecano - Player profile 20/21 | Transfermarkt

ទោះបីជាបានលើកឡើងបែបនេះក្តី ប៉ុន្តែអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Nagelsmann ទទួលស្គាល់ថា Upamecano​ អាចនិងចាកចេញពីក្លឹបនៅឆ្នាំ  ២០២១។ គ្រូបង្វឹកវ័យ៣៣ឆ្នាំបានប្រាប់គេហទំព័រ  ESPN យ៉ាងដូច្នេះថាៈ  គាត់និងនៅទីនេះសម្រាប់រដូវកាលថ្មីដែល​និងមកដល់ក្នុងពេលឆាប់ៗនេះ។

Man Utd news: Dayot Upamecano is staying, for now, says RB Leipzig boss |  Metro News

ខ្ញុំប្រាកដអំពីរឿង​នេះ។ ចំពោះអនាគតខ្ញុំមិនប្រាកដច្បាស់ នោះទេ។ ព្រោះតែមានក្លិបជាច្រើនចរចារចង់ទិញ រូបគាត់កន្លងមក ប៉ុន្តែនៅរដូវកាលនេះគាត់នឹងស្នាក់នៅ Upamecano ចូលលេងបាន ១១៣ ដងគ្រប់ការប្រកួតទាំងអស់ចាប់តាំងពីផ្ទេរមកចូលរួមជាមួយ RB Leipzig នៅខែមករាឆ្នាំ ២០១៧​៕

 

ប្រភពព័ត៍មាន៖ Sportsmole