បរទេស៖ Antoine Griezmann បានច្រានចោលលទ្ធភាពនៃការចាកចេញពីទឹកដី Camp Nou កំលុងពេល​ទីផ្សារដោះដូរកីឡាករកំពុងដំណើរការមុនរដូវកាលថ្មី​ La Liga ចាប់ផ្តើម។ សមាជិកជ័យលាភី World Cup ២០១៨ រូបនេះ​ត្រូវបានបណ្តាញសារពត៌មានធ្វើការចុះផ្សាយថា រូបគេមានទំនាក់ទំនងផ្លាស់ទៅ លេង​នៅក្របខណ្ឌ  Premier League និង ឪកាសវិលត្រលប់ទៅក្លឹបយក្សនៅស្រុកកំណើតគឺ Paris Saint-Germain ។

Liverpool, Man Utd, Arsenal stand down after Griezmann sweeps away doubts

អតីតខ្សែប្រយុទ្ធក្រុម At Madrid វ័យ ២៩ ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់គេហទំព័រM6 ថាៈ ខ្ញុំមិនដឹង​ថាហេតុអ្វីបានជាមានពត៌មានលេចឡើងពីការចាកចេញរបស់ ខ្ញុំទៅលេងនៅលីក​ផ្សេងទៀត ។ព្រោះតែ ខ្ញុំ មានទំនុកចិត្តពីក្លឹបនិងគ្រូបង្វឹក។ រដូវកាលមុនគឺជារដូវដ៏លំបាកមួយសម្រាប់​អ្នករាល់គ្នាហើយ​ឥឡូវ​នេះយើងបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមសាជាថ្មីម្តងទៀត។

Griezmann | Player page for the DELANTERO | FC Barcelona Official website

Griezmann បានរួមចំណែករកបានគ្រាប់បាល់១៥ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ៤ ដងពីការបង្ហាញខ្លួន ៤៨ លើកគ្រប់​ក្រប​ខណ្ឌប្រកួតកាលពីរដូវកាលចាស់ ២០១៩-២០ និង​មិន​អាច​ជួយក្លឹបការពារ​តំណែងជើងឯកបានដោយរបូតតំណែងនេះទៅគូប្រជែង Real Madrid៕

 

ប្រភពព័ត៍មាន៖ Sportsmole