បរទេស៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប Hakim Ziyech និងខ្សែការពារឆ្វេង Ben Chilwell និងត្រូវអវត្ត​មាន​សម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League របស់ពួកគេទល់នឹងក្រុមម្ចាស់ផ្ទះ Brighton នៅថ្ងៃអង្គារសប្តាហ៏ក្រោយនេះ។ គួររំលឹកឡើងវិញថា Ziyech កីឡាករដើម​កំណើត​ហូឡង់​តែ​បច្ចុប្បន្នមានសញ្ជាតិម៉ារ៉ុក រូបនេះត្រូវ​បាន​ក្លឹប មាន​មូលដ្ឋានៅទីក្រុងឡុងដ៏ ចុះហត្ថ​លេខា​ក្នុង​កិច្ចព្រមព្រៀង ៣៧ លានផោននាំយកពីក្លិប Ajax ត្រូវ​បាន​ប្តូរចេញកំលុងពេលការ​ប្រកួត​មិត្តភាព​នៅតង់​ទី ២ មុនបើករដូវកាល Brighton នៅថ្ងៃទី ២៩ ខែសីហា​នេះ។

Just In: Chelsea provided an injury updates on Ziyech, Chilwell, and  Pulisic ahead of Brighton clash - Sportarena

មួយវិញទៀតប្រភពពីគេហទំព័រ The Athletic ក៏បានចុះផ្សាយផងដែរថាអ្នកចាត់ការទូទៅលោក  Frank Lampard ក៏និងត្រូវប្រឈមនិងអវត្តមានកីឡាករអន្តរជាតិអង់គ្លេស Ben Chiwell ដែល​ត្រូវបានក្លឹបទិញក្នុងតម្លៃ ៥០ លានផោនពីក្រុមកញ្ជ្រោងខៀវ Leicester City។ Chiwell បាន​រងរបួសកែងជើងតាំងពីការប្រកួតរវាងអតីតក្លឹប Leicester City ផ្តួលក្រុមស្ទាំងខៀវ Crystal Palace កាលពីថ្ងៃទី ៤ ខែកក្កដាហើយនៅមិនទាន់បានជាសះស្បើយនៅឡើយទេ។

Ben Chilwell and Hakim Ziyech Injury Updates: Both is likely to miss the  Season Opener

ទោះបីប្រឈមនិងអវត្តមានកីឡាករឆ្នើមទាំងពីររូបនេះក្តី លោក Frank Lampard ហាក់មាន​ក្តីសង្ឃឹមឡើងវិញ ក្រោយពីកីឡាករអន្តរជាតិឆ្នើមគឺខ្សែប្រយុទ្ធស្លាបឆ្វេង Cristian Pulisic ទើបតែវិល​ត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃពុធនេះ។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិ អាមេរិករូបនេះទើបតែ ជាសះ​ស្បើយពីរបួសសរសៃពួរពេល Chelsea ចាញ់ Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ។មួយវិញ​ទៀតនោះគឺខ្សែបម្រើ Kai Havertz និងត្រៀមបង្ហាញខ្លួន​ជាលើកដំបូងក្រោយផ្ទេរមកទឹកដី Stamford Bridge កាលពីសប្តាហ៍មុន៕

 

ប្រភពព័ត៍មាន៖ Metro