បរទេស៖ ខ្សែ​​ប្រយុទ្ធ Neymar បាន​រង​​ពិន័យកាត​ក្រហម​ ក្រោយពី​វិល​ចូល​ប្រកួត​វិញ ពី​ការ​ស្ថិត​នៅ​​ដាច់​ដោយ​ឡែក ដោយ​សារ​តែ​​ការ​ឆ្លង​វីរុស​រ៉ូ​ណា ក្រោយពី​បាន​បញ្ចេញ​ប្រតិ​កម្ម​​ទៅនឹង​សកម្មភាព​បែប​រើស​អើង​ជាតិ​សាសន៍ ស្រប​ពេល​ដែល​ក្រុម Marseille បាន​បញ្ចប់ការ​មិនស្គាល់ឈ្នះ​សោះ​ក្នុង​ពេល​ប្រកួត​ជា​មួយនឹងក្រុម Paris Saint-Germain ត្រឹម​២០​ប្រកួត​ជាប់​​​ៗ​គ្នាតាម​រយៈ​ការ​​យកឈ្នះ ១-០ លើ​ក្រុម​ម្ចាស់ការ​ពារ​ជើង​ឯក​នៃក្រប​ខ័ណ្ឌ Ligue 1 មួយនេះ​​។

ការស៊ុត​បាល់បញ្ចូល​ទី​យ៉ាងរបស់​កីឡាករ Florian Thauvin នៅនាទី ទី​៣១ បាន​ជួយ​ឲ្យ​​ក្រុម Marseille ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើកដំបូងលើ​គូ​ប្រជែង​ដ៏ខ្លាំង​​របស់​ខ្លួន បើ​គិត​ចាប់​តាំងពីខែវិច្ឆិកា ឆ្នាំ​២០១១ ប៉ុន្តែ សកម្ម​ភាព​ដ៏​ចម្រូង​ចម្រាស់ នៅ​ជិត​បញ្ចប់ការ​ប្រកួត បាន​ធ្វើ​ឲ្យ​មាន​កា​រពិន័យកាតក្រហម​ដល់​ទៅ​៥​នាក់ នា​កីឡដ្ឋាន Parc des Princes​។ Neymar ដែល​បាន​ចូលលេងក្នុង​ការ​ប្រកួត​ជា​លើក​ដំបូង​របស់​គេ បើគិត​ចាប់​តាំងពី​ឆ្លង​វីរុស​កូរ៉ូ​ណា កាល​ពី​សប្តាហ៍មុន​នោះ ត្រូវ​បាន​បណ្តេញ​ចេញ នៅ​​នាទី​​បន្ថែម ចំពោះ​ការ​ទះ​កំផ្លៀងទៅលើ​ខ្សែ​ការ​ពារ Alvaro Gonzalez របស់​ក្លិប Marseille​។

តា​រាឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ ហាក់​ដូច​ជា​បាន​ចោទ​ប្រកាន់​គូ​ប្រកួត​របស់​ខ្លួន​ពី​បទរើស​រើស​​ជាតិ​សាសន៍ ខណៈ​ដែល​ការ​រង​ពិន័យ​កាតក្រហម​របស់​គេ​បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​រង​ពិន័យ​កាត​ក្រហម​របស់​មិត្ត​រួម​ក្រុម​ខ្លួន​គឺ Layvin Kurzawa និង Leandro Paredes ក្រោយពី​រូប​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ ក្រោយពីការ​ត្រួត​ពិនិត្យ​ដោយ​ប្រព័ន្ធ​វីដេ​អូ​ជំនួយ​ការ​អាជ្ញាកណ្តាល​។ ក្រោយពី​ការ​ប្រកួត​ Neymar បាន​បញ្ជាក់​ថា៖ «សូម​មើល​ការ​រើស​អើង​ជាតិ​សាសន៍​។ នោះ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​វាយ​ទៅលើ​រូបគេ​។ រឿង​ដែល​ខ្ញុំ​មានការ​សោកស្តាយ​តែមួយ​គឺ​ថា គឺ​ការ​មិន​វាយ​មនុស្ស​ឆ្កួត​​រូប​នេះ​ឲ្យ​ចាំ​មុខ​របស់​គេ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia