បរទេស៖ គ្រាប់​បាល់​ប៉េណាល់​ទី​របស់ Kylian Mbappe បាន​ក្លាយ​ជា​គ្រាប់​បាល់​​កាត់​សេចក្តី ខណៈ​ដែលក្រុម Paris Saint-Germain បានផ្តួល​គូ​ប្រកួត​ដ៏​ជូរ​ចត់​របស់​ខ្លួន Marseille ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​អាទិត្យ ដែលមានន័យ​ថា ពួក​គេ​អាច​នឹង​លើក​ពាន Ligue 1 នៅ​សប្តាហ៍​នេះ​។

Mbappe បាន​ស៊ុត​បាល់​ល​ពិន័យ​១១​ម៉ែត្រ​ នៅ​​ជិត​បញ្ចប់​ការ​ប្រកួត​ក្នុង​តង់​ទី​១ ក្រោយពី​អាជ្ញា​កណ្តាល បានផ្តល់​បាល់​ប៉េណាល់ទី​ ចំពោះ​ការ​ធ្វើ​ឲ្យ​ដៃ​ប៉ះ​ពាល់ ក្រោយពី​​ការ​ពិនិត្យ​ឡើង​វិញ​តាមរយៈ​វីដេអូជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) ដើម្បី​រក្សា​ការ​នាំ​មុខ​របស់​ក្រុម PSG ក្រោយពី​គ្រាប់​បាល់​បើកឆាក​របស់ Neymar និងគ្រាប់បាល់​តាមស្មើ​របស់ Duje Caleta-Car​។ PSG កំពុង​តែ​​នាំមុខ​១៥ពិន្ទុ​ដាច់ លើ​ក្រុម​លេខ​២ Marseille ខណៈ​ដែលនៅ​សល់​ការ​ប្រកួត​៦​លើក​ទៀត ហើយ​ក្រុម​របស់​លោក Mauricio Pochettino ដែល​ក៏​មាន​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​ច្រើន​ដែរ​នោះ ត្រៀម​រួច​រាល់ក្នុងការដណ្តើម​បាន​ត្រឡប់​មក​វិញ ក្រោយពី​ពួក​គេ​បាន​បាត់​បង់​ពាន​ក្រោមស្នា​ដៃក្រុម Lille កាលពីរដូវ​កាល​មុន​។

ប្រសិន​បើ​ក្រុម Marseille មិន​អាច​ផ្តួលក្រុម Nantes នៅ​ថ្ងៃ​ពុធ​ សប្តាហ៍​នេះ​ទេ​នោះ ក្រុម PSG នឹង​ឈ្នះ​ពាន Ligue 1 លើក​ទី​៨ ជាផ្លូវ​ការ ក្នុង​ចំណោម​១០​រដូវ​កាល ប្រសិន​បើ​ពួក​គេ​អាច​ដណ្តើម​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​គូ​ប្រកួត​ដ៏​​ប្រកៀក​បំផុត​​របស់​ពួក​គេ នៅពេល​ដែលពួក​គេ​​ប៉ះ​ជាមួយនឹងក្រុម Angers​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia