បរទេស៖ ខ្សែ​ប្រយុទ្ធ Timo Werner បាន​បញ្ជាក់​ថា រូប​គេនឹ​រឹងមាំ​ទាន់​ពេល​ដើម្បី​​ប្រកួត​ជាមួយនឹងក្រុម Liverpool នៅ​ថ្ងៃ​អាទិត្យ​ខាងមុខនេះ ក្រោយពី​តារាឆ្នើម​ចំណូល​ថ្មី​របស់​ក្លិប​តោ​ខៀវ​ Chelsea រូបនេះ បាន​បញ្ចប់​ការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល ៣-១ របស់​ក្រុម​ខ្លួននៅលើ​ទឹកដីក្រុម Brighton តាម​រយៈ​​ការ​យក​ដុំ​ទឹកក​ស្អំ​លើ​ភ្លៅ​របស់​គេ​។

Werner បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​នៅក្នុង​ការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់គេក្នុងក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ជួយ​ឲ្យ​ក្រុម​ខ្លួ​ន​មាន​បាល់​ប៉េ​ណាល់ទី ខណៈ​ដែល Jorginho បាន​ស៊ុត​បាល់​បំប៉ោ​សំណាញ់​ទី​យ៉ាងល្អ​ដើម្បី​ជួយ​​ឲ្យក្រុម Chelsea មាន​គ្រាប់​បាល់​នាំមុខ ប៉ុន្តែ តារាឆ្នើម​អន្តរ​ជាតិ​​អាល្លឺ​ម៉ង់​រូបនេះ បាន​ជួប​បញ្ហា​លើ​ជើង​ឆ្វេ​ង​របស់​គេ ខណៈ​ដែល​រូប​គេ​ត្រូវ​បាន​ប្រជែង​ដណ្តើម​បាល់​ដោយ​អ្នក​ចាំ​ទី Mat Ryan របស់​ក្លិប Brighton ក្នុង​ការ​ប៉ះ​ទង្គិច​គ្នានោះ​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ដែល​បានផ្ទេរ​មក​ពី​ក្លិប Leipzig ក្នុង​ពេល​បិទរដូវ​កាល​ អាច​លេង​បាន​រហូត​ដល់​៩០​នាទី​ពេញ បើ​ទោះ​បី​ជួប​បញ្ហានោះ​ក៏ដោយ និង​​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោមកីឡាករ​ដែលបង្ហាញ​ពី​ទម្រង់លេង​​ដ៏​ល្អ​របស់ Chelsea​។

 

Lampard hopeful over Werner fitness, confirms Pulisic setback

នៅពេល​ដែល​រូប​គេ​ត្រូវ​បាន​សម្ភាស​ ក្រោយពី​​ការ​បញ្ចប់ការ​ប្រកួត ដោយ​មាន​ដុំ​ទឹក​កក​ស្អំ​របួស​របស់​គេ Werner បាន​និយាយ​ថា រូប​គេ​រំពឹ​ងទុក​ថា នឹង​មាន​ភាព​រឹង​មាំ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​លើ​ទឹកដីក្រុម Liverpool ដែល​ជាម្ចាស់​ជើង​ឯក​ក្រ​ប​ខ័ណ្ឌ Premier League​។ Werner បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖​ «ជង្គង់​របស់​​អ្នក​ចាំ​ទី​ បាន​ប៉ះ​នឹង​​សាច់​ដុំ​ខ្ញុំ ហើយ​ខ្ញុះ​ពិត​ជា​ចុក​ណាស់​។ ខ្ញុំ​អារម្មណ៍​ឈឺ​ក្នុង​​ការ​ប្រកួត​​ដែលនៅ​សល់​​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia