បរទេស៖ Lionel Messi ជឿជាក់ថាព្រឹត្តការណ៏ប្រកួតបាល់ទាត់ Copa America ឆ្នាំ ២០២១ ជាឪកាស​ថ្មីមួយទៀត ដែលខ្លួនត្រៀមប្រកួតប្រជែងដើម្បីកិត្តិយសដ៏ធំជាមួយក្រុមជម្រើសជាតិ​អាហ្សង់ទីន​។ទោះ​បីជា​ទទួលបានជោគជ័យច្រើនបំផុតជាមួយក្លឹបអាជីព Barcelona ក្រោយឈ្នះពានរង្វាន់លីគកំពូល La Liga  ១០ ដងនិងពានរង្វាន់ទ្វីបអឺរ៉ុប៤ដង រួមទាំង ពានឥស្សរិយៈយសជាន់ខ្ពស់ជាមួយជម្រើសជាតិ​ក៏​ដូច​ជា​ពានរង្វាន់បាល់មាស (Ballon D’or)  ចំនួន ៦ សម័យកាល ប៉ុន្តែកីឡាករវ័យ៣៣ឆ្នាំរូបនេះនៅ​មិន​ទាន់ឈ្នះពានដ៏អស្ចារ្យ​និងធំបំផុតជាមួយអាហ្សង់ទីន នោះទេក្រោយបង្ហាញខ្លួនបាន១៣៨ប្រកួត។

Argentina coach Scaloni unsure if Lionel Messi will play for his country again | Football | The Guardian

បើទោះបីជាធ្លាប់ឈ្នះពានមេដៃមាសអូឡាំពិកឆ្នាំ ២០០៨ ប៉ុន្តែ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និង Barcelona រូបនេះបានជួបរឿងខកចិត្តចុងរយៈពេល៦ឆ្នាំចុង​ក្រោយផ្ទួនៗពោលគឺក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ និងបន្តការឈឺចាប់ Copa ឆ្នាំចុងក្រោយជាប់ៗគ្នាទៀត ក្រោយបរាជ័យវគ្គ ផ្តាច់​ព្រ័ត្រនៅឆ្នាំ២០១៥ និង ២០១៦ ដែលរបួសស្នាមទាំងនោះពិតជាពិបាកព្យាបាលណាស់ ដែល​​ជា​កត្តាទាំងនោះបានសម្រេចអោយរូបគេពិចារណាចូលនិវត្តន៏ពីក្រុមជម្រើសជាតិនៅពេលនោះ។

List of international goals scored by Lionel Messi - Wikipedia

គួរបញ្ជាក់ថាអាហ្សង់ទីន និង កូឡុំប៊ីនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ដ៏ធំប្រចាំទ្វីប អាមេរិកឡាទីនមួយនេះខណៈការប្រកួតនឹងត្រូវរៀបចំឡើងនៅចន្លោះថ្ងៃទី ១១ ខែមិថុនាដល់ថ្ងៃទី ១០ ខែកក្កដា២០២១ ។ដូច្នេះ Messi នឹងមានឱកាសជួយក្រុមជម្រើសជាតិសាងកេរ្ត៏ឈ្មោះលើ ទឹកដី​កំណើត​​​​រ​បស់ខ្លួននាពេលនោះក្រោយពីរូបគេសម្រេចវិលត្រលប់មកជួយជម្រើសជាតិវិញនោះ៕

 

ប្រភពព័ត៍មាន៖ Goal