បរទេស៖ ខ្សែប្រយុទ្ធស្លាប Gareth Bale គ្រោងនឹងធ្វើដំណើរវិលត្រលប់ ទៅកាន់ ប្រទេសអង់គ្លេស​នៅថ្ងៃ សុក្រនេះ​ដើម្បី​ដំណើរត្រួវពិនិត្យសុខភាព និង ការផ្ទេរទៅកាន់អតីតក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុង​លក្ខណ្ឌខ្ចី​ជើងដែលមិនទាន់​ត្រូវបានប្រាប់ជាផ្លូវការណ៏ទេ។

Gareth Bale 'closer to leaving Madrid than at any time in last seven years'  as Tottenham talks progress | London Evening Standard

ទោះយ៉ាងណា​កិច្ច​ព្រមព្រៀង សម្រាប់​កីឡា​ករ​អន្តរជាតិវេលស៍វ័យ ៣១ ឆ្នាំដែលត្រូវបានក្រុម ​Tottenham ខ្ចីជើងពី​ក្រុម​​អធិរាជស Real Madrid គឺកំពុងតែស្ថិតនៅក្នុងលក្ខណ្ឌ ចរចានៅឡើយ។ ឆ្លើយតបនិងដំណើរការនេះអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho បាន​និយាយថាៈ ខ្ញុំប្រាប់ Bale ថាគាត់គឺជាកីឡាកររបស់ក្លឹប Tottenham តែខ្ញុំនៅតែគិតនិងមានអារម្មណ៍ គោរពនូវការពិតដែលគាត់គឺនៅតែជាកីឡាកររបស់ Real Madrid។

Sergio Reguilon to Tottenham: Man United target set to join Spurs where he  will be fans' favourite but was once labelled a 'simpleton'

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ក៏កំពុងស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរយកកីឡាករខ្សែការពារឆ្វេងជម្រើសជាតិអេស្បាញវ័យ ២៣ ឆ្នាំ Sergio Reguilon របស់ក្រុម Real Madrid ដែល រដូវកាល​មុនរូបគេបាន​លេង ក្នុង​លក្ខណ្ឌខ្ចីជើងនៅក្លឹប Sevilla ដោយបានជួយក្រុមឈ្នះពានរង្វាន់ Europa League ផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC