បរទេស៖ ខ្សែប្រយុទ្ធឆ្នើមក្លឹប Paris St-Germain កីឡាករ Neymar ត្រូវទទួលបម្រាម ២ ប្រកួតបន្ទាប់ពី​ត្រូវបាន​​បណ្តេញចេញកំលុងពេលក្រុមរបស់ខ្លួនចាញ់គូប្រជែង Marseille ក្នុងការប្រកួតលីកកំពូល​បារាំ​ង​​សប្តាហ៏​ទី២កាលពីថ្ងៃ អាទិត្យសប្តាហ៏មុន។ ទោះយ៉ាងណា Li​gue de Football Professionnel (LFP) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អាជីពបារាំង នឹង​ធ្វើការស៊ើប​អង្កេត​បន្តទៀត​លើ​ការចោទ​ប្រកាន់​​របស់គាត់ចំពោះកីឡាករ Alvaro Gonzalez ដែលថារូបគេបាន​បញ្ចេញ​អាកប្ប​កិរិយា​រំលោភ​បំពានពូជសាសន៍ នោះ។

Video: Former French Football Manager Rips Into Neymar for His Superstar Attitude - PSG Talk
គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធឆ្នើមតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់សញ្ជាតិប្រេស៊ីល  Neymar  វ័យ ២៨ឆ្នាំរូបនេះបាន​​ចោទប្រកាន់ខ្សែការពារអន្តរជាតិ​អេស្បាញ Alvaro ពីការរើសអើងជាតិសាសន៍នៅ​លើបណ្តាញ​សង្គមរបស់ខ្លួននិងជំរុញឱ្យអាជ្ញាធរប្រើប្រាប់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល រឺហៅ​កាត់ថា VAR ដើម្បី​ស៊ើបអង្កេត។ទោះយ៉ាងណាអតីតកីឡាករ Villareal លវ័យ៣០ឆ្នាំរូបនេះបាន​បដិសេធ​​ការចោត​ប្រកាន់​របស់ Neymar

PSG trying to convince Neymar and Kylian Mbappe to stick with club, says Jonathan Johnson | Football News | Sky Sports

កីឡាករបួននាក់ផ្សេងទៀតដែលរងការបណ្តេញចេញក៏ត្រូវរងបម្រាម ហាមឃាត់ផងដែរក្នុងនោះមាន​ដូចជា កីឡាករ Layvin Kurzawa ត្រូវបានព្យួររហូតដល់ទៅ ៦ប្រកួតរីឯមិត្តរួម​ក្រុម​របស់គាត់គឺ Leandro Paredes ត្រូវបានហាមឃាត់ ២ ប្រកួត ខណៈកីឡាករ Marseille ២រូបគឺ Jordan Amavi រងការព្យួរ ៣ ប្រកួតហើយ Dario Benedetto មួយប្រកួត៕

 

ប្រភពព័ត៍មាន៖ BBC