បរទេស៖ គ្រូបង្វឹករបស់ក្លិបអធិរាជស Real Madrid លោក Zinedine Zidane បានលើកឡើងថាៈខ្ញុំ មិនដែល​មាន​បញ្ហាអ្វីជាមួយកីឡាករអន្តរជាតិវែលកីឡាករ Gareth Bale ឡើយ ខ្ញុំ​ដឹង​​​ថា​គាត់​បាន​ធ្វើអ្វី​ខ្លះ​សម្រាប់ក្លឹបនេះ។ គាត់តែងតែបង្ហាញពីគុណភាព ហើយអ្វីដែលគាត់បានជួយក្លឹបសំរេច​ជោគជ័​យ​គឺ​ជា​រឿងមិនអាចប្រកែកបានទេ។

Real Madrid: Zidane has sentenced Bale - AS.com

Bale វ័យ ៣១ ឆ្នាំដែលបាន​ផ្លាស់​ទៅកីឡា​ដ្ឋាន​Santiago Bernabeu ក្នុងតម្លៃកំនត់ត្រា ពិភពលោក ៨៥ លានផោនកាលពីឆ្នាំ ២០១៣ បានវិល​ត្រលប់​មកដល់កន្លែងហ្វឹកហាត់របស់ Spurs កាលពី​ថ្ងៃសុក្រ។ ខណៈខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនចូលរួមជាមួយអតីតក្លឹបមាន់ខ្នាយ Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែងជាផ្លូវការណ៏កាលពីថ្ងៃសៅរ៏។

Zidane: I have no problems with spectacular Bale

Bale បានជួយក្លឹបឈ្នះ Champions League ចំនួន ៤ដង ពាន La Liga ២ ដង Copa del Rey ៣ពានរង្វាន់ Uefa Super Cups និង Club World Cups ៣ ដងជាមួយ Real ហើយរកបានច្រើនជាង ១០០ គ្រាប់។ក្នុងនាមកីឡាករមកពីចក្រភពអង់គ្លេស កីឡាករ​អង់គ្លេសដែលរកគ្រាប់បាល់បានច្រើន​ជាង​​គេនៅ La Liga ដោយរកបាន ៨០ គ្រាប់និង Assist ៤០ ដងក្នុងការបង្ហាញខ្លួននៅលីក La Liga ចំនួន ១៧១ ដង៕

 

ប្រភពព័ត៍មាន៖ BBC