បរទេស៖ លោក Jurgen Klopp បានបញ្ជាក់សាជាថ្មីនូវការមិនចូលចិត្តរបស់គាត់ចំពោះអាកប្បកិរិយាមិនគួរ គប្បីបន្ទាប់ពីសមាជិកក្នុងក្រុមហង្សក្រហម Liverpool ធ្វើការសាទរក្នុងន័យបែបចំអក​ចំពោះ​ការ​ពិន័យ​កាត ក្រហម ដល់ខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Andreas Christensen កាលពី​ថ្ងៃ​អាទិត្យ​ពេល ពួក គេផ្តួលម្ចាស់ផ្ទះក្នុងលទ្ធផល២ទល់និង០។

Jurgen Klopp's angry reaction to Liverpool bench celebrating Andreas Christensen's red card in Chelsea game

បន្ទាប់ពីអន្តរាគមន៍ដោយពិនិត្យលើប្រព័ន្ធ VAR កាតលឿងដំបូងសម្រាប់កីឡាករអន្តរជាតិ ដាណឺម៉ាក វ័យ២៤ឆ្នាំមិន ត្រូវបានទទួលស្គាល់ទេ គឺត្រូវទទួលបាន កាតក្រហមជំនួសវិញ គ្រោយព្យាយាម យក ដៃទៅ រារាំង (អោប) កីឡាករគូបដិបក្សគឺខ្សែប្រយុទ្ធ Sadio Mane។ ភ្លាមៗពេលរង​ការ​បណ្តេញ​លោក Klopp បានប្រតិកម្មទៅកាន់សមាជិកដែលជាជំនួយការគ្រូបង្វឹករបស់លោក ជាមួយការពោល​ពាក្យ​ខ្លាំងៗ ពី​ខាង​ក្រៅថា៖ “អ្នកឆ្កួតមែនទេ? យើងមិនដែលធ្វើដូច្នេះទេមែនទេ?”

Klopp angry at Liverpool players for celebrating Chelsea's red card

ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ឥឡូវនេះបានឈ្នះការប្រកួតពីរលើកដំបូងនៃ​រដូវកាល​ការពារតំណែងជើងឯក ដែលជាសារមួយក្រើនរំលឹកដល់គូប្រជែងថាពួកគេចាប់ផ្តើមរដូវកាលថ្មី​នេះ​ប្រកប​​​ដោយទំនុកចិត្ត បើទោះបីជាគ្រាប់បាល់ទី២របស់ Mane ត្រូវបានមើលឃើញថាជាកំហុសឆ្គង​របស់​​អ្នកចាំទី Kepa យ៉ាងពិតប្រាកដក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Goal