បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកអ្នកចាំទីរបស់ក្រុមជម្រើសជាតិអ៊ីស្លង់កីឡាករ Runar Alex Runarsson លើកិច្ចសន្យារយៈពេល ៤ ឆ្នាំពីក្លឹបនៅលីកកំពូលបារាំងគឺ Dijon។  កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមនៅក្របខ័ណ្ឌ Premier League  បន្ទាប់ពីការចាកចេញរបស់ អ្នកចាំទីដៃទី២កីឡាករអន្តរជាតិអាហ្សង់ទីន Emiliano Martinez ទៅកាន់ក្លឹប Aston Villa ខណៈ អ្នកចាំទីអាឡឺម៉ង់ Bernd Leno រំពឹងថានៅតែជាជម្រើស១១នាក់ដំបូង តែនិងត្រូវរង់ចាំមើល​សមត្ថភាព​របស់ Runar ផងដែរ ។

Who is Runar Alex Runarsson? The £2m goalkeeper to replace Emiliano  Martinez at Arsenal - football.london

Runarsson បានចូលរួមជាមួយក្លឹប Ligue 1 Dijon កាលពីខែកក្កដាឆ្នាំ ២០១៨ និងបង្ហាញខ្លួន ១៣ ដងកាលពីរដូវកាលមុនបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំពិតជារីករាយនិងមានមោទនភាព​ខ្លាំងណាស់​វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំនិងក្រុមគ្រួសារ។ ខ្ញុំដឹងថាវានឹងក្លាយជាការខិតខំប្រឹងប្រែងជាច្រើន​ប៉ុន្តែ​ខ្ញុំត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីទទួលបានការចូលលេង ច្រើនបំផុតតាម​ដែល​អាច​ធ្វើទៅបាន។

Runar Alex Runarsson seals Arsenal transfer and could make debut against  Leicester in Carabao Cup

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបញ្ជាក់ប្រាប់ផងដែរថា ក្រោយ​ការផ្ទេរនេះថាៈយើងចង់បង្កើតការប្រកួតប្រជែងដែលល្អសម្រាប់អ្នកចាំទីជម្រើសដំបូង Alex និង​កាន់​តែនាំមកនូវភាព ទាក់ទាញថ្មីមួយទៀតសម្រាប់ក្រុមរបស់យើង៕

 

ប្រភពព័ត៍មាន៖ BBC