បរទេស៖ Dean Henderson បានជាប់ជម្រើស១១នាក់ដំបូងឱ្យ Man Utd ខណៈអ្នកចាំទីរូបនេះរារាំងមិន​អោយធ្វើបាន (cleansheet) ខណៈ Juan Mata, Macus Rashford និង Mason GreenWood បានជួយ​ឱ្យក្រុមរបស់គាត់ផ្តួលក្លឹប Luton Town មកពី​ក្របខណ្ឌ Champion Ship ដើម្បីឈាន​ដល់វគ្គទី ៤ពានរង្វាន់ Carabao Cup បន្តទៀត ។

Dean Henderson declares love for Man United after emotional debut

Henderson បានសរសេរលើបណ្តាញសង្គមថា​៖ ខ្ញុំមានក្តីសុបិនអំពីជីវិតអាជីពរបស់ខ្ញុំ ។ ជាអារម្មណ៍​មិនគួរឱ្យជឿក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបដែលខ្ញុំស្រឡាញ់។ អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះបានរីកធំធាត់និងចម្រើនវ័យក្នុងអាជីពដោយឆ្លងកាត់ការបណ្តុះបណ្តាល​នៅក្នុងយុវជនថ្នាលរបស់ក្រុមបិសាចក្រហម ផ្ទាល់តែម្តងប៉ុន្តែបានចំណាយពេល​២រដូវកាលចុង​ក្រោយ ​ជាមួយក្លិប Sheffield United មុនពេលវិលត្រលប់មកវិញនៅរដូវកាលថ្មីនេះ៕

 

ប្រភពព័ត៍មាន៖ BBC