បរទេស៖ សមាជិកថ្មី និង ជាខ្សែការពារកណ្តាល របស់ក្រុមតោខៀវកីឡាករ Thiago Silva បាននិយាយថាខ្លួន​មិនមានការព្រួយបារម្ភពីការប្រើប្រាស់ល្បឿន និង ទម្រង់លេងរបស់ខ្សែប្រយុទ្ធនៃក្របខ័ណ្ឌ Premier League នោះទេបើទោះបីជាឈានចូលដល់វ័យ ៣៦ មុនថ្ងៃបង្ហាញខ្លួនជាលើកដំបូង​សម្រាប់ក្លឹប​ក៏​ដោយ។កីឡា​ករក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្រុមគ្រូបង្វឹក Frank Lampard ក្នុងការផ្ទេរ​ដោយឥតគិតថ្លៃកាលពីខែសីហា បន្ទាប់ពីចំណាយពេល៨ឆ្នាំជាមួយក្លឹប Paris St-Germai ។

Thiago Silva admits he didn't even know about Dave song as Chelsea new boy  recalls meeting Blues fan 'Alex from Glasto'

Silva នឹងត្រូវបង្ហាញខ្លួនប្រកួតនៅជុំទី ៣ នៅថ្ងៃពុធនេះជាមួយក្រុម Barnsley មកពីលីកលំដាប់ទី២​បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ថា:អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ខ្ញុំមកទីនេះក្នុងនាមជាកីឡាករ​វ័យ​ចំណាស់​​ម្នាក់តែដោយសារគ្រូបង្វឹក Frank Lampard ចង់បានកីឡាករម្នាក់ជាមួយនឹង​បទពិសោធន៍​ដែលខ្ញុំមាន។

Age is just a number – Chelsea's Thiago Silva has no concerns about Premier  League speed

ទោះបីបញ្ចប់ក្នុងលេខរៀងទី៤កាលពីរដូវកាលចាស់ ប៉ុន្តែក្រុម របូតគ្រាប់បាល់បញ្ចូលទីច្រើនជា​ង​ក្រុម​ណាៗទាំងអស់ក្នុងលីគកំពូល Premier League ។ដូច្នេះមានន័យថាក្លឹបនៅមានចំនុចខ្សោយ​នៅ​តំបន់ការពារ៕

 

ប្រភពព័ត៍មាន៖ BBC