បរទេស៖ អ្នកគាំទ្រទាំងអស់ប្រហែលជាមិនអាចវិលត្រឡប់មកមើលព្រឹត្តិការណ៍កីឡាជាមួយការប្រកួតដោយផ្ទាល់ចេញពីទីលាននីមួយៗ នៅប្រទេសអង់គ្លេសបានទេយ៉ាងហោចណាស់​រហូតដល់ចុងខែមីនាឆ្នាំ​២០២១ឯណោះ ។

Top 10 Loudest Fans in English Premier League 2014

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារអង្គភាពគ្រប់គ្រងកីឡា​ដែលមានអ្នកចូលចិត្ត​ចូល​រួម​ទស្សនា​​ច្រើន មានដូចជាៈ កីឡាបាល់ឱប, កីឡា cricket ការប្រណាំងរថយន្ត Formula ១ និង​ការ​ប្រណាំង​សេះត្រូវបានជូនដំណឹងថា​ពួកគេ​ និង ​ត្រូវធ្វើការប្រកួតដោយគ្មានអ្នកទស្សនាពេញមួយរដូវ​រងារនេះ។

English Premier League to restart on June 17

លោក Darren Childs នាយកប្រតិបត្តិនៅក្របខណ្ដ  Premier League ក៏បានបញ្ជាក់ផងដែរថាៈ អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតិអោយចូលទៅក្នុងកីឡដ្ឋានបាល់ទាត់នោះទេរហូតដល់ ៦ ខែទៀត។​ដែលកត្តា​នោះជាមូលហេតុកាត់បន្ថយប្រាក់ចំនូលដ៏សំខាន់សម្រាប់ក្លឹបទាំង២០ ​ហើយពួកគេ និងត្រូវ រងនូវការខាតបង់​ហិរញ្ញវ​ត្ថុយ៉ាងច្រើនផងដែរ​បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីត-១៩ បានធ្វើអោយ​លីកកំពូលអង់គ្លេសបាន ផ្អាកការប្រកួតនៅខែមីនា២០២០កន្លងមកម្តងរួចទៅហើយនោះ​៕

 

ប្រភពព័ត៍មាន៖ BBC