បរទេស៖ កីឡាករ Javi Martinez បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​​មួយ​ផ្សេង​ទៀត​ក្នុង​ពាន UEFA Super Cup សម្រាប់​ក្រុម Bayern Munich កាលពីថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​គ្រាប់​បាល់​តែត​បញ្ចូល​ទី​របស់​គេ នៅនាទី​បន្ថែម​១៥​នាទី​២​ដង បាន​ជួយ​ឲ្យពួកគេ​ទទួល​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ២-១ លើក្រម Sevilla ក្នុង​ទីក្រុង Budapest​។

ក្រោយពី​បាន​​ន​តាមស្មើ​​តាម​រយៈ​គ្រាប់​បាល់​​បញ្ចូល​ទី​ដ៏សំខាន់​​១​គ្រាប់​នៅនាទី ទី​១២០ កាលពី​៧​ឆ្នាំ​មុន ដែលនៅ​​នោះក្រុម Bayern បាន​ឈ្នះ​ពាន Super Cup ឆ្នាំ​២០១៣ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​លើ​ក្រុម Chelsea កីឡាករ Martinez បាន​រកគ្រាប់បាល់​បញ្ចូល​ទី​នៅ​នាទី ទី​១០៤ នាកីឡដ្ឋាន Puskas Arena ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក Champions League របស់​គេ លើកពាន Super Cup ជា​លើក​ទី​៤​ក្នុង​ឆ្នាំ​២០២០​។ ក្រោយពី​កីឡាករ Lucas Ocampos បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទីនៅ​ដើម​តង់​ដើម្បី​ជួយ​ឲ្យ​ក្រុម Sevilla មាន​គ្រាប់​បាល់​នាំ​មុខ​មុន ខ្សែ​​បម្រើ Leon Goretzka បាន​​រក​គ្រាប់បាល់​តាម​ស្មើ​វិញ​សម្រាប់ក្រុម Bayern ដែល​ត្រូវ​បាន​កាត់​សេចក្តី​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​ជាផ្លូវ​ការ​២​លើក នៅមុន​ពេល​កីឡាករ​បម្រុង Martinez វ័យ​៣២​ឆ្នាំ រក​បាន​​​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​។

ក្រុម Bayern អាច​នឹង​ឈ្នះ​ពាន​​ទី​៥​របស់គេនៅ​ថ្ងៃពុធ សប្តាហ៍ក្រោយ នៅពេលដែល​ពួកគេ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Borussia Dortmund ក្នុង​ទីក្រុង Munich ក្នុង​ការ​ប្រកួត​ពាន German Super Cup​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia