បរទេស៖ ខ្សែ​ប្រយុទ្ធ Luis Suarez បាន​យំ​ខ្ចិប​ខ្សួល ខណៈ​ដែល​រូប​គេ​ត្រូវ​និយាយ​ថា លា​ហើយ​ទៅកាន់ក្លិប Barcelona កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ បាន​បញ្ជាក់​ថា រូប​គេ​ចង់​បង្ហាញ​ថា រូប​គេ​នៅ​តែ​អាចផ្តល់​កម្រិត​លេង​ដ៏ខ្ពស់​បំផុត ក្រោយពី​បាន​ចូល​រួម​ជា​​មួយនឹងក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ La Liga មួយ​​ទៀត​គឺ Atletico Madrid​។

ក្នុង​ស្ថិត​ក្នុ​ង​សន្និ​សីទ សារ​​ព័ត៌​មាន​រួម​ជាមួយនឹង​មិត្ត​ភក្តិ​ដ៏​ល្អ​បំផុត​របស់ខ្លួន Lionel Messi កីឡាករ Suarez បាន​និយាយ​ថា លា​ហើយ​ទាំង​​រំជួល​ចិត្ត ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៩៨​គ្រាប់​សម្រាប់ក្រុម Barcelona ដើម្បីក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​បំផុត​លំ​ដាប់​ទី​៣ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប​នេះ​។ ក្នុង​ពេល​ជូត​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​ ក្រោយពី​ត្រូវ​បានប្រកាស​ឈ្មោះ​ដោយ​ប្រធានក្លិប​លោក Josep Maria Bartomeu ខ្សែ​ប្រយុទ្ធ Suarez បាន​ឲ្យដឹ​ងថា៖ «នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង ពីព្រោះ​ខ្ញុំ​មិនមាន​អ្វី​ដែល​ត្រៀម​ទុក​មុន​ឡើយ​»​។

ការ​ផ្ទេរ​របស់​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ ទៅកាន់​ក្លិប Atletico ក្នុង​កិច្ច​សន្យា​រយៈពេល​២​ឆ្នាំ ត្រូវ​បាន​ប្រកាស​ឡើង​ជាផ្លូវការ​កាលពី​យប់ថ្ងៃ​ពុធ​។ក្លិប Atletico បាន​ចុះហត្ថលេខា​ជាមួយនឹង​ Suarez ដោយ​គ្មាន​តម្លៃ​ខ្លួន ប៉ុន្តែ អាច​នឹង​បង់​ប្រាក់​ឧត្ថម្ភ​ផ្សេ​ៗ​ឲ្យ​ក្លិប Barcelona ចំនួន​៦​លានអឺ​រ៉ូ (ស្មើ​នឹង​៦,៩​លាន​ដុល្លារ​អាមេរិក)​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia