បរទេស៖ ការស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមជិតបញ្ចប់ការប្រកួតរបស់ខ្សែបម្រើ Bruno Fernandes បានជួយឲ្យក្រុម Man United ទទួលជ័យជម្នះលើម្ចាស់ផ្ទះ Brighton បន្តាប់ពីក្រុមទាំងពីរ ទទួល បានលទ្ធផលស្មើគ្នា ២ទល់និង២ នៅឯកីឡដ្ឋាន Amex កាលពីយប់ថ្ងៃសោរ៏ម្សិលមិញនេះ។
ក្រុមទាំងពីរស្ទើរតែរកបាន១ពិន្ទុរៀងខ្លួនទៅហើយបន្ទាប់ពីក្រុមទាំងពីររកគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើគ្នា ក្នុងលទ្ធផល២ទល់និង២។ ប៉ុន្តែក្រោយពីការត្រួតពិនិត្យដោយប្រព័ន្ធ VAR បន្ទាប់ពីការលើបាល់ជ្រុងរបស់ Fernandes បាល់បានប៉ះដៃរបស់ខ្សែប្រយុទ្ធ Neal Maupay បានធ្វើអោយអាជ្ញាកណ្តាលលោក Chris Kavanagh ផ្តលបាល់ពិន័យនេះដល់ក្រុម Man Utd ហើយខ្សែបម្រើបម្រើអន្តរជាតិព័រទុយហ្គាល់រូបនេជាអ្នកនាំសំណាងដល់ក្រុមបិសាចក្រហមក្នុងការប្រកួតនៅសប្តាហ៏ទី២នេះ៕
ប្រភពព័ត៍មាន៖ BBC