បរទេស៖ គ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់របស់ Jamie Vardy បានផ្តល់ការខកចិត្តដល់ក្តីសង្ឃឹមរបស់ក្រុម Manchester City ក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ត្រឡប់មកវិញ ខណៈដែលពួកគេបានរបូតបាល់ប៉េណាល់ទី៣គ្រាប់ក្នុងពេលចាញ់ក្រុម Leicester ក្នុងលទ្ធផល ៥-២ កាលពីថ្ងៃអាទិត្យ។
ស្របពេលជាមួយគ្នានេះ គ្រាប់បាល់ស៊ុតប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតរបស់ក្រុម Newcastle ដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Tottenham បានបង្កើតឲ្យមានការពិភាក្សាជាថ្មីទៅលើច្បាប់នៃការប៉ះបាល់ដោយដៃ។ Man City បានលេងដោយគ្មានតារាឆ្នើមជាច្រើនរបស់ខ្លួន ដោយសារតែបញ្ហារបួស និងការឆ្លងវីរុសកូរ៉ូណា ប៉ុន្តែ ភាពទន់ខ្សោយក្នុងតំបន់ការពារ ដែលបានធ្វើឲ្យពួកគេបាត់បង់ពានកាលពីរដូវកាលមុន បានបង្ហាញឲ្យឃើញម្តងទៀត ក្រោមល្បឿន និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Vardy ស្របពេលដែលក្រុមរបស់លោក Pep Guardiola បានរបូតគ្រាប់បាល់៥គ្រាប់ជាលើកដំបូង ក្នុងអាជីពជាគ្រូបង្វឹករបស់លោក។
បច្ចុប្បន្នក្រុម Leicester City កំពុងតែនាំមុខលើកំពូលតារាង ដោយមាន៩ពិន្ទុពីការប្រកួត៣លើកមកទល់ពេលនេះ។ ដោយឡែក ក្រុម Tottenham បានដេញតាមពីក្រោយក្រុម Leicester City និង Everton រហូតដល់ទៅ៥ពន្ទុ នៅលើកំពូលតារាង ក្រោយពីបានរបូត២ពិន្ទុ ក្នុងពេលប្រកួតជាមួយនឹងក្រុម Newcastle៕
ប្រភពព័ត៌មាន៖ Channel News Asia