បរទេស៖ ទោះបីប្តូរចូលនៅនាទីទី៧០ក្នុងនាមកីឡាករបម្រុងប៉ុន្តែអតីតខ្សែប្រយុទ្ធ Barcelona កីឡាករ ​Luis Suarez បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់និងចែកបាល់អោយមិត្តរួមក្រុម (Assist) ស៊ុតបញ្ចូលទី ១ គ្រាប់ទៀតក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Atletico Madrid បើកទ្វារកីឡាដ្ឋាន Wanda Metropolitano ដោយលត់ក្រុមភ្ញៀវ Granada ក្នុងលទ្ធផល៦ទល់និង១។

Luis Suarez scores twice in eventful Atletico Madrid debut after leaving  Barcelona last week | London Evening Standard

ក្រុមរបស់គ្រូបង្វឹកលោក Diego Simeone រកបានគ្រាប់បាល់៣គ្រាប់នាំមុខដោយកីឡាករ Diego Costa, Angel Correa និង Joao Felix មុនពេល Llorente រកបានគ្រាប់បាល់ទី៤ដោយការបញ្ជូន បាល់របស់ Suarez ខណៈដែលរូបគេផ្ទាល់បានបន្ថែម២គ្រាប់ទៀតនោះ។

Luis Suarez looks to put Barcelona snub behind him after debut brace for  Atletico Madrid | Daily Mail Online

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៣ ឆ្នាំរូបនេះបានសម្រេចចាកចេញពីទឹកដី Camp Nou និងចុះកិច្ចសន្យារយៈពេល២ ឆ្នាំកាលពីថ្ងៃសុក្រសប្តាហ៏មុន។ Suarez គឺខ្សែប្រយុទ្ធដែលរកគ្រាប់​បាល់​បានច្រើនជាងគេទី ៣ ក្នុងប្រវត្តសាស្រ្តរបស់ក្រុមគឺ ១៩៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៣ លើកក្នុង​រយៈពេល ៦ ឆ្នាំកន្លងទៅ៕

 

ប្រភពព័ត៍មាន៖ BBC