បរទេស៖ ក្រុម Aston Villa បានបន្តការកប្រកួតប្រកបដោយទំនុកចិត្តនៅក្របខណ្ឌ Premier League  សប្តាហីទី២របស់ខ្លួនក្រោយផ្តួលក្រុមម្ចាស់ផ្ទះ Fulham ក្នុងលទ្ធផល៣ទល់និង០កាល​ពីយប់ថ្ងៃ​ច័ន្ទ​នេះ​។ ក្រុមលោក Dean Smith មិនទាន់ស្គាល់រស់ជាតិបរាជ័យនោះទេ ក្នុងការប្រកួត ៨ លើក​ចុង​ក្រោយ​ដោយឈ្នះ ៦ ប្រកួតគិតចាប់តាំងពីរដូវកាលចាស់មកដល់សប្តាហ៏ទី២នៅរដូវកាលថ្មីនេះ ។

Fulham FC 0-3 Aston Villa LIVE! Latest news and reaction as Scott Parker's side suffer third straight loss | London Evening Standard

៣គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Grealish ,Hourihane និង  Mings ដូច្នេះមានន័យ ក្រុម Fulham  របស់គ្រូបង្វឹកលោក Scott Parker របូតគ្រាប់បាល់ បញ្ចូលទីដល់ទៅ ១០ គ្រាប់ក្នុងការ​ប្រកួត​បើកឆាកចំនួន ៣ លើករបស់ក្រុមដែលទើបឡើងមកពីក្របខណ្ឌ Championship

Fulham 0-3 Aston Villa report and reaction - Grealish, Hourihane and Mings on target in victory - Birmingham Live

ទោះយ៉ាងណា Fulham រកបាន គ្រាប់បាល់បញ្ចូលទីពីសំណាក់គីឡាករ Bobby Decordova-Reid តែមិន​ត្រូវបានបដិសេធ​បន្ទាប់ពីជំនួយការអាជ្ញាកណ្តាលបានត្រួតពិនិត្យលើ VAR នោះគឺជាឱកាស មួយក្នុងចំណោមឱកាសតិចតួចរបស់ពួកគេប៉ុណ្ណោះ៕

ប្រភពព័ត៍មាន៖ BBC