បរទេស៖ ប្រភពពីអ្នកសារពត៌មានអ៊ីតាលី Fabrizio Romano បានអោយដឹងថាកីឡាករចំនួនបីនាក់របស់ក្រុមបិសាចក្រហម Man Utd ខិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅកាន់ក្របខណ្ឌក្របខណ្ឌ Serie A របស់អ៊ីតាលីមុនទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃទី៥តុលា២០២០នេះ។ ក្លឹប AS Roma កំពុងរៀបចំដេញថ្លៃសាជាថ្មីក្នុងតម្លៃល្អប្រសើរជាងមុនសម្រាប់ខ្សែការពារកណ្តាល Chris Smalling ឱ្យចាកចេញពីទឹកដី Old Trafford ក្នុងការផ្ទេរជាអចិន្ត្រៃយ៍ក្រោយលេងក្នុងលក្ខណ្ឌខ្ចីជើងពេញ១រដូវកាលមុន។
![]()
បន្ទាប់មកទៀតគឺខ្សែបម្រើ Andreas Pereira ទៅកាន់ក្លិប Lazio ខណៈកីឡាករអន្តរជាតិប្រេស៊ីលរូបនេះត្រៀម ចាកចេញក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល និង ជម្រើសទិញផ្តាច់ជាផ្លូវការណ៏ក្នុងតម្លៃ ២៤លានផោនខណៈប្រាក់ខែរបស់កីឡាករវ័យ ២២ឆ្នាំរូបនេះនឹងត្រូវទទួលបន្ទុកដោយក្លឹបទាំង ២នេះប្រសិនជារូបគេលងខ្ចីជើង។
ទន្ទឹមនឹងនេះដែរក្រុម AC Milan បានចាប់អារម្មណ៏ពីលទ្ធភាពក្នុងការផ្ទេរយក Diogo Dalot ក្នុងលក្ខណ្ឌខ្ចីជើងខណៈលោក Ole Gunnar Solskjaer ចង់លក់ខ្សែការពារសញ្ជាតិព័រទុយហ្កាល់រូបនេះជាអចិន្រ្តៃយ៏នោះ៕
ប្រភពព័ត៍មាន៖ Tribuna
