បរទេស៖ លោក Frank Lampard បាន​បញ្ជាក់​ថា លោក​កំពុង​តែ​ខិត​ខំព្យា​យាម​ធ្វើ​ការ​ជាមួយនឹងក្រុម​ទើប​តែ​កែ​ប្រែមុខ​មាត់​ថ្មី Chelsea នៅ​លើ​ទីលាន​ហ្វឹកហាត់ ខណៈ​ដែល​កម្មវិធី​ប្រកួត​បាន​កើត​ឡើង​យ៉ាង​មមា​ញឹក និង​ជាប់​ៗ​គ្នា​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ជិត​បញ្ចប់ការ​ប្រកួត​បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​លទ្ធ​ផល​ស្មើ ៣-៣ ជា​មួយនឹងក្រុម West Bromwich Albion កាលពីថ្ងៃ​សៅរ៍ ក្រោយពី​ក្រុម​តោ​ខៀវ​មួយនេះ បាន​ដេញ​តាម​ពី​ក្រោយ​ដល់​ទៅ ៣-០​។ លទ្ធ​ផល​​នេះមានន័យ​ថា Chelsea រក​បាន​ត្រឹម​តែ​៤ពិន្ទុ​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ក្រ​ខ័ណ្ឌ Premier League ៣​ប្រកួត​ដំបូង​​របស់ខ្លួន ក្រោយពី​បាន​​យក​ឈ្នះនៅ​ថ្ងៃ​បើកឆាក​ពេល​ប៉ះក្រុម Brighton និង​ចាញ់​ក្រុម Liverpool ២-០​។ លោក Lampard ដែល​បាន​ចំណាយ​ប្រាក់​ជាច្រើន​អំឡុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នោះ បាន​ស្តី​បន្ទោស​ទៅលើ​ការ​ធ្វើ​ឲ្យមានកំហុស​ជាលក្ខខណៈ​បុគ្គ​ល ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​មាន​បញ្ហា​នៅ​កីឡដ្ឋាន Hawthorns​។ លោក​បាន​បាន​បន្ថែម​ថា វា​ពិត​ជា​លំបាក​ណាស់​ក្នុងការ​​ធ្វើ​កា​រ​ងារ​ឲ្យ​បាន​គ្រ​ប់​គ្រាន់​នៅលើ​ទីលាន​ហ្វឹកហាត់ ស្រប​ពេល​ដែល​​​មាន​ការ​ប្រកួត​២លើក​ក្នុង​១​សប្តាហ៍ ហើយ​ការ​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ​ក៏​នឹង​ខិត​ចូល​ឆាប់​ៗផង​ដែរ​។

នៅ​មុន​ពេល​ការ​ប្រកួត​ពាន League Cup ជាមួយនឹងក្រុម Tottenham នៅ​រាត្រីនេះ លោក Lampard បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​​រក្សា​លើក​ឡើង​ពី​ករណីនេះ ហើយ​ខ្ញុំ​មិនមែន​កំពុង​តែ​និយាយ​លាង​ខ្លួន ឬ​កំពុង​តែ​ដោះសារ​ឡើយ​ តែ​វា​ជា​ការ​ពិត​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia