បរទេស៖ លោក Zinedine Zidane គ្រូបង្វឹក​របស់ក្រុម Real Madrid បាន​បញ្ជាក់​កាលីថ្ងៃ​អង្គារថា តារាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក Eden Hazard នឹង​ត្រូវ​វិល​ចូល​លេង​វិញ​ ក្រោយ​ពី​អវត្តមានការ​ប្រកួត​២លើក ក្នុង​ក្រប​ខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ដោយ​សារ​តែ​បញ្ហា​របួស​ក​ជើង​។

Hazard បាន​លេង​ជាលើក​ចុងក្រោយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​អេ​ស្ប៉ាញ​មួយ​នេះ នៅ​ក្នុងក្រប​ខ័ណ្ឌ Champions League កាលីខែ​សីហា ពោល​គឺក្នុង​ពេល​ចាញ់​ក្រុម Manchester City ក្នុង​យុទ្ធនាការ​ជាលើក​ដំបូង​របស់​គេ​នៅ​កីឡដ្ឋាន Santiago Bernabeu ដែល​ជា​កន្លែង​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​២​គ្រាប់​គត់ ក្រោយពី​រង​របួស​ជា​បន្ត​បន្ទាប់​។ នៅមុន​ពេលការ​ប្រកួត​ក្រប​ខ័ណ្ឌ​លីក​ជាមួយនឹងក្រុម Real Valladolid នៅ​លើ​ទឹកដីខ្លួន​ឯង​នៅ​រាត្រីនេះ លោក Zidane បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​ឃើញ​ថា រូប​គេកំពុង​តែ​ស្ថិត​កាន់​តែ​កៀកហើយ​។ រូប​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដោយ​រូប​គេ​​កំពុង​តែ​ហ្វឹកហាត់​យ៉ាងល្អ​ជាមួយនឹងក្រុមនេះ​​»​។

លោក​បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «រូប​គេ​​ធ្វើការ​ហ្វឹក​ហាត់​ជា​ទៀង​ទាត់ ហើយ​រូប​គេ​​កំពុង​តែ​ធ្វើ​បាន​យ៉ាងល្អ ហើយ​យើង​នឹង​រង់​ចាំមើល​ពី​របៀ​ដែល​យើង​ដាក់​ឲ្យ​រូប​គេ​លេង​»​។ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Chelsea រូប​នេះ ត្រូវ​បាន​រិះ​គន់​ដោយ​បណ្តាញ​សារ​ព័ត៌​មានក្នុង​ស្រុក ដែល​លើក​ឡើង​ថា រូប​គេ​បាន​លើស​ទម្ងន់ ក្រោយពី​រូប​គេ​បាន​ចូលរួម​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​តម្លៃខ្លួន​១០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១១៧​លាន​ដុល្លារ​អាមេរិក៌ រូប​គេ​បាន​បង្ហាញខ្លួន​២២​លើក សម្រាប់​ក្រុម​របស់​លោក Zidane ក្រោយពី​រង​របួស​ប្រអប់​ជើង និង​បញ្ហា​សរសៃ​ពួរ​គន្លាក់​ជើង៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia