បរទេស៖ ក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរ៩០លានផោនរបស់ក្លឹបបិសាចក្រហម Manchester United ដែលវាជាសំណើរចុងក្រោយរបស់ក្លឹបយក្សនៅប្រទេសអង់គ្លេសមួយនេះលើខ្សែប្រយុទ្ធវ័យក្មេងដែលពោលពេញទៅដោយទេពកោសល្យ Jadon Sanho។

Dortmund tell Manchester United €90m is nowhere near enough for Jadon Sancho  | Football | The Guardian

ក្លឹប Dortmund នៅតែរក្សារគោលចំហរបស់ខ្លួនដដែល ដោយពួកគេនឹងមិនលក់កីឡាករវ័យ២០ឆ្នាំរូបនេះក្រោមតម្លៃ១០៨លានផោន (១២០លានអឺុរ៉ូ) ជាដាច់ខាត។ គួរបញ្ជាក់ផងដែលថាក្លឹប Dortmund មិនមានបំណងលក់កីឡាកររូបនេះនៅរដូវកាលនេះទេ ប៉ុន្តែក្លឹប Man Utd នៅតែមិនព្រមបោះបង់ការចង់បានរបស់ខ្លួន។

Jadon Sancho expected to complete Man Utd switch - reports - AS.com

បើយោងទៅតាមសារព័ត៍មាន Sky Sports បានឲ្យដឹងថាក្លឹប Manchester United បានរៀបចំសំណើរថ្មីជាទឹកប្រាក់ជាង៩០លានផោន បូករួមជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀត ប៉ុន្តែត្រូវក្លឹបយក្សនៅប្រទេសអាល្លីម៉ង់ Borussia Dortmund បដិសេធទៅវិញ៕

 

ប្រភពព័ត៍មាន៖ Sportsmole