បរទេស៖ ក្រុម Arsenal បាន​យកឈ្នះលើក្រុម Liverpool ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តីក្នុងលទ្ធ​ផល ៥-៤ ដើម្បី​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​៨​ក្រុម​ចុក្រោយ កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ក្នុង​រយៈ​ពេល​៩០​នាទី​។

ស្រប​ពេល​ដែលក្រុមម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ផ្លាស់​ប្តូរ​សមា​ជិក​ក្រុម​ជា​ច្រើន ទៅលើ​ក្រុម​ដែល​បានផ្តួលក្រុម Arsenal ក្នុង​លទ្ធ​ផល ៣-១ ក្នុង​ការ​ប្រកួត​លីក​កាលពីថ្ងៃ​ចន្ទ ហើយ​គូ​ប្រកួត​របស់​ខ្លួន​ក៏​បាន​ផ្លាស់​ប្តូរ​កីឡាករ​ដែរ​នោះ ការ​ប្រកួ​ត​របស់​ពួកគេ មិន​បានផ្តល់​នូវ​ការ​ទាក់​ទាញ​ខ្លាំង​ឡើយ​។

Liverpool បាន​បង្កើត​ឱកាស​ល្អ​ប្រសើរ​ជាង​ និង​គួរ​តែ​​ទទួល​បាន​បាល់​ប៉េ​ណាល់​ទីនៅ​នាទី ទី​៤៤ នៅពេល​ដែល​កីឡាករ Diogo Jota ត្រូវ​បាន​ធ្វើ​ឲ្យ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ប៉ុន្តែ បាន​ត្រឹម​បាល់​ពិន័យ Free-kick ប៉ុណ្ណោះ​​។ លោក Mikel Arteta គ្រូ​បង្វឹក​របស់​ក្រុម​ Arsenal បាន​កោត​សរសើរ​ក្រុម​ខ្លួន​​ទៅលើ​ការ​ស្តារ​មុខ​មាត់​វិញ​ភ្លាម​ៗ តាម​រយៈ​ការ​និយាយ​ថា៖ «យើងនៅ​តែ​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​រៀន ប៉ុន្តែ យើង​កំពុង​តែ​ស្ថិតលើផ្លូវ​ដ៏ខ្ពស់​។ នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​ក្នុង​រយៈ​​ពេល​៨​សប្តាហ៍ ដែល​យើង​បាន​លេង​​ជាមួយនឹងក្រុម​ខ្លាំង​បំផុត​នៅ​​អឺ​រ៉ុប ហើយ​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​សម្រាប់​ក្រុម​របស់​ខ្ញុំ​»៕

ប្រភព​ព័ត៌​មាន៖ Reuters