បរទេស៖ គ្រូបង្វឹកថ្មីលោក Ronald Koeman បានពន្យល់ពីមូលហេតុដែលរូបលោកមិនដាក់ Ousmane Dembele ចូលលេងក្នុងការប្រកួត Barcelona យកឈ្នះលើ Celta Vigo ក្នុងលទ្ធផល៣ទល់នឹង០ ដែលជារូបគេជាគោលដៅចង់បានរបស់ក្លឹបបិសាចក្រហម Manchester United អំឡុងពេលទីផ្សារដោះដូរកីឡាករនេះ។

Manchester United enter talks with Barcelona over Ousmane Dembele loan -  The Busby Babe

លោក Ronald Koeman បាននិយាយ “វាគឺសម្រេចទៅលើក្លឹប និងកីឡាករ” គាត់និយាយបែបនេះពេលអ្នកការសែតសារសួរអំពីអនាគតរបស់ Dembele មុនក្រុម Barcelona ជួប Celta។ ប៉ុន្តែរូបលោកមិនបានផ្តល់ព័ត៍មានលំអិតណាទាក់ទងនឹងកីឡាកររូបនេះទៀតទេអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន។

MAX SPORTS: DEMBELE TO MANCHESTER UNITED | IN PROGRESS

ក្រោយពីយប់ការប្រកួតទល់នឹងក្រុម Celta លោក Koeman បាននិយាយថា “ខ្ញុំគិតថាកីឡាករ Pedri និង Trincao អាចចូលរួមចំណែងតំបន់ការពារបានល្អជាង Dembele ទើបខ្ញុំសម្រេចចិត្តដាក់អោយពួកគេចូលលេង”។ គួរបញ្ចាក់ផងដែលថា សមាជិករបស់ក្លឹប Barcelona ម្នាក់គឺកីឡាករ Lenglet បានទទួលបានកាតក្រហមនៅនាទីទី៤២៕

 

ប្រភពព័ត៍មាន៖ Goal