បរទេស៖ ការប្រកួតក្របខ័ណ្ឌ Serie A រវាងម្ចាស់ផ្ទះ Juventus និងក្រុមភ្ញៀវ Napoli បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ហើយត្រូវលើកពាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះខណៈក្រុមភ្ញៀវបានខកខានមកសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ បន្ទាប់ពីសមាជិកក្នុងក្រុមរបស់ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាក្រោយ ធ្វើតេស្តិ៍រកឃើញមានមេរោគកូវីត-១៩ វិជ្ជមានពីរនាក់នៅសប្តាហ៍នេះ។
/cdn.vox-cdn.com/uploads/chorus_asset/file/21935722/1228765829.jpg.jpg)
គួរបញ្ជាក់ថាក្រុមការពារតំណែងជើងឯកអ៊ីតាលី Juventus បានមកដល់កីឡាដ្ឋាន Allianz Arena មួយម៉ោងមុនពេលការប្រកួតចាប់ផ្តើមនៅម៉ោង ១៩:៤៥នាទី ប៉ុន្តែពេលនោះគឺមិនមានគូប្រជែងរបស់ពួកគេមានវត្តមាននោះឡើយ។ទោះបីជាបែបនេះក្តីយោងតាមច្បាប់នៃក្របខ័ណ្ឌ Serie A ក្លឹបម្ចាស់ផ្ទះ Juventus គួរតែទទួលបានជ័យជម្នះដោយស្វ័យប្រវត្តិក្នុងលទ្ធផល ៣ទល់និង០ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ។

ជាការឆ្លើយតបវិញក្របខណ្ឌលីកកំពូលអ៊ីតាលីបានរិះគន់ថាអាជ្ញាធរសុខភាព Naples (ASL) មិនបានសហការនិងគិតគូរពីសុខភាពដែលបានឯកភាពគ្នារវាងក្រសួងសុខាភិបាលនិងក្រសួងយុវជននិងកីឡារបស់ប្រទេសនោះទេ ។កាលពីថ្ងៃអាទិត្យកន្លងទៅ Napoli បានធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Genoa ហើយជាលទ្ធផលគឺរកឃើញកីឡាករចំនួន ១៧ នាក់បានធ្វើតេស្តវិជ្ជមានមេរោគ Covid-១៩ ខណៈ ការប្រកួតរបស់ Genoa នៅផ្ទះ Torino កាលពីថ្ងៃសៅរ៍សប្តាហ៏មុនត្រូវបានពន្យារពេល៕
ប្រភពព័ត៍មាន៖ BBC
 
                