បរទេស៖ លោក Simone Inzaghi អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Inter Milan បាន​បញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា ការ​អសមត្ថភាព​របស់​ក្រុម​លោកក្នុងការផ្តួល​គូ​ប្រកួត​ក្នុង​ទីក្រុង​តែ​មួយ AC Milan ក្នុង​​ជំនួប​៣លើកក្នុង​រដូវ​កាល​នេះ នឹងក្លាយ​​​ជា​កត្តា​លើក​ទឹក​ចិត្ត​ដ៏ធំ​មួយផ្សេង​ទៀត​ នៅពេល​ដែលពួកគេ​ជួប​គ្នាក្នុងការ​ប្រកួត​ជើង​ទី​២ក្នុង​ពាន Coppa Italia វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

ក្រុម​ទាំង​២ បាន​​បញ្ចប់ក្នុងលទ្ធផល​ស្មើ ក្នុងការ​​ជួប​គ្នា​ជាលើក​ដំបូង​ក្នុង​ការ​ប្រកួត​​ក្រប​ខ័ណ្ឌលីគ​​របស់​ពួកគេ កាលពី​ខែ​វិច្ឆិកា ស្រប​ពេល​ដែលក្រុម AC Milan ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុ​ង​ជំនួប​ជាលើក​ទី​២ នៅ​មុនពេលពួក​គេ​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ ក្នុងការ​ប្រកួត​ជើង​ទី​១ កាលពី​ខែមុន​។ នៅមុន​ពេលការ​ប្រកួត​ជើង​ទី​២​នៅ​រាត្រីនេះ លោក Inzaghi បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ក្រុម​នេះ ពោរ​ពេញ​ដោយ​ការ​ស្រេកឃ្លាន និង​ការ​លើក​ទឹក​ចិត្ត​។ យើង​ដឹង​ពី​សារ​​សំខាន់​នៃ​ការ​ប្រកួតនេះ និង​ដឹ​ង​ថា វា​មាន​ន័យ​កម្រិត​ណា​ចំពោះក្លិបនេះ និង​អ្នក​គាំទ្រ​»​។

គ្រូ​បង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ការ​ជួប​គ្នា​៣លើក បាន​បញ្ចប់​ក្នុងលទ្ធផល​ខុស​គ្នា​ទាំង​អស់​។ យើងលេង​បាន​យ៉ាងល្អ ក្នុងការ​ប្រកួត​២លើក​ដំបូង ប៉ុន្តែ ក្រុម​ទាំង​បាន​​ផ្តល់​ការ​ខកចិត្ត​ដល់​គ្នា​​ទៅ​វិញ​ទៅមក​ក្នុងការ​ប្រកួត​ចុងក្រោយ ដោយ​ដឹ​ថា នឹងមានការប្រកួត​ជើង​ទី​២​ទៀត និង​​គ្រាប់​បាល់ក្រៅដី​ដ៏សំខាន់​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia