បរទេស៖ ប៉ុន្មានថ្ងៃបន្ទាប់ពីខកចិត្តធ្លាក់ចេញពីការប្រកួតពានរង្វាន់ Champion League ដោយបរាជ័យចាញ់ Villareral ក្នុងលទ្ធផល​៣ទល់និង០រួចមក ក្រុម Juventus បានរក្សាលំនឹងរបស់ពួកគេដើម្បីបន្តក្តីសង្ឃឹមប្រជែងយកពានរង្វាន់ Serie A ឡើងវិញជាមួយនឹងជ័យជម្នះរបស់ពួកគេលើក្រុម Salernitana ក្នុងលទ្ធផល២ទល់និង០។

Juventus 2-0 Salernitana: Paulo Dybala and Dusan Vlahovic help Juve get over Champions League exit - Eurosport

ជ័យជំនះនេះបាននាំ អោយ​ពួកគេផ្លាស់មានគម្លាត១ពិន្ទុប៉ុណ្ណោះពីក្រុមក្រុមជើងឯក Inter Milan ដែលជាក្រុមកំពុងឈរនៅលេខរៀងទី៣ដោយInter Milan នៅមាន១ប្រកួតនៅក្នុងដៃ ក្រោយពីពួកគេបានត្រឹមស្មើFiorentina ក្នុងលទ្ធផល១ទល់និង១កាលពីថ្ងៃសៅរ៍។ ក្រុមនាំមុខតារាង AC Milan បច្ចុប្បន្នមានប្រៀប៣ពិន្ទុលើក្រុមលេខរៀងទី២ Napoli ដោយ Juve មាន  ពិន្ទុពីលើ​កំពូលតារាង។លោក Massimiliano Allegri គ្រូបង្វឹកក្រុម Juve បាននិយាយថា :វាជាហានិភ័យ​ដែល​ការធ្លាក់​ចេញ​ពីក្រប​ខ័ណ្ឌ Champions League នឹងប៉ះពាល់ដល់ពួកយើង ពីព្រោះគ្មាននរណាម្នាក់រំពឹងថាពួក​យើងនិងធ្លាក់​ចេញ​នោះទេ​។

Juventus 2-0 Salernitana: Player Ratings as Juve Extend Unbeaten Run

នៅទីក្រុងរ៉ូមឯណោះវិញ Tammy Abraham បានស៊ុតបាល់បញ្ចូលទី២គ្រាប់បើកឆាកនៅតង់ទី១ នៅកីឡដ្ឋាន Stadio Olimpico មុនពេលបន្ថែមគ្រាប់បាល់ទីបីរបស់កីឡាករ  Lorenzo Pellegriniនៅមុនបញ្ចប់តង់ទីមួយបានជួយ​អោយក្រុម​ម្ចាស់​ផ្ទះផ្តួល Lazio ក្នុងលទ្ធផល៣ទល់និង០។គ្រូបង្វឹក Roma លោក Jose Mourinho ដែលក្រុមរបស់គាត់បាន​ចាញ់​ការប្រកួតក្នុងជំនួបជាមួយក្លឹបរួមទីក្រុងលើកដំបូងក្នុងលទ្ធផល ៣ទល់និង២កាលពីដើមរដូវកាល បាននិយាយថា :ថ្ងៃនេះពិតជាពិសេស ព្រោះវាហាក់ដូចជាកីឡាករអាចប្រតិបត្តិអ្វីគ្រប់យ៉ាងដែលយើងបានគ្រោងទុកនៅលើទីលាន ។ Roma បាន​ឡើង​មកឈរនៅលេខរៀងទីប្រាំមួយដោយមានគម្លាត២ពិន្ទុឈរលើក្រុមលេខរៀងទី៧ Lazio ដែលបានធ្លាក់ចេញពី​ការ​​ប្រកួ​តEuropa League ទៅហើយនោះ៕

ប្រភពព័ត៍មាន៖ Besoccer