បរទេស៖ ក្រុមហង្សក្រហម Liverpool បានបន្សល់ទុកនូវរឿងរ៉ាវដ៏ក្រៀមក្រំនិង រងនូវភាព​ភ្ញាក់ផ្អើល​ជាខ្លាំងក្រោយបរាជ័យក្នុងលទ្ធផល ៧ទល់និង២ នៅលើទឹកដីក្រុម Aston Villa ខណៈ​ក្រុម​របស់គ្រូបង្វឹកលោក Jurgen Klopp បានបង្កើតកំណត់ត្រាមួយដែល​ជារឿងមិនចង់​បាន​នោះ​ឡើយ​សម្រាប់ក្លិបនិងក្របខ័ណ្ឌ Premier League

Aston Villa 7-2 Liverpool - As it happened - Liverpool FC - This Is Anfield

នៅថ្ងៃមួយតែមួយដូចគ្នាផងដែរនោះ គូប្រជែងចាស់របស់ Liverpool គឺក្រុមបិសាចក្រហម Man United ក៏រងបរាជ័យ ដ៏ជូរចត់ក្រោមថ្វីជើង Tottenham Hotspur ក្នុងទឹកដី Old Trafford របស់​ខ្លួនឯងក្នុងលទ្ធផលដល់ទៅ៦ទល់និង១ផងដែរ។ មានន័យថាលទ្ធផលបរាជ័យនៅទឹកដី Villa Park របស់ Liverpool នាំអោយពួកគេបង្កើត​កំនត់​ត្រាមួយតាមស្មើគ្នាជាមួយArsenalក្នុងនាមម្ចាស់ជើងឯកអង់គ្លេសដែលរបូត គ្រាប់​បាល់​បញ្ចូល​ទីច្រើនបំផុត ពោលគឺអស់រយៈពេលជិត៧០ឆ្នាំមុន ពេលក្រុមកាំភ្លើងធំ គឺជាម្ចាស់​ជើង​ឯក​តែ​ក្រោយមកបានចាប់ផ្តើមរដូវកាលថ្មី ដោយបរាជ័យចាញ់ក្រុម Sunderland ក្នុងលទ្ធផល ៧ទល់​និង១។

Aston Villa 7-2 Liverpool LIVE! Latest news and Jurgen Klopp reaction to shock Villa Park result | London Evening Standard
វាក៏ជាលើកដំបូងផងដែរដែល Liverpool របូតគ្រាប់បាល់៧ គ្រាប់គិតចាប់តាំងពីខែមេសាឆ្នាំ ១៩៦៣ នៅពេលដែលក្រុមក្រោមការដឹកនាំរបស់ លោក Bill Shankly ត្រូវ Spurs លត់​ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ ៨ ពេលលេងនៅ ក្របខ័ណ្ឌ First Division ។ទោះបី​ជាយ៉ាងនេះក្តី Liverpool ធ្លាប់បរាជ័យរហូតគ្រាប់បាល់ច្រើនបំផុតចុងក្រោយត្រឹមតែ ៦ទល់​និង​១ ពេលចាញ់ Stoke City ក្នុងឆ្នាំ ២០១៥ ក្រោមការដឹកនាំរបស់លោក Brendan Rodgers៕

 

ប្រភពព័ត៍មាន៖ Goal