បរទេស៖ Ousmane Dembele ស្ទើរតែចូលរួមជាមួយក្រុមបិសាចក្រហម Man United ក្នុងលក្ខណ្ឌខ្ចីជើងទៅ ហើយនៅថ្ងៃបិទបញ្ចប់រដូវកាលដំបូងរបស់លីកកំពូលអង់គ្លេសកាលពីថ្ងៃទី ៥តុលា ២០២០កន្លងទៅ ថ្មីនេះ។ ប៉ុន្តែអ្វីដែលជាមូលហេតុនៃដំណើរការចរចារត្រូវជួបនិងភាពរាំងស្ទះនោះគឺខ្សែប្រយុទ្ធអន្តរជាតិ បារាំងរូបនេះបានបដិសេធបន្តកុងត្រាថ្មីជាមួយក្រុមអ្នកមានបុណ្យ  Barcelona កាលពីថ្ងៃចន្ទដើម​សប្តាហ៏​​នេះស្របពេលកិច្ចសន្យា ចាស់របស់ខ្លួនមានសុពលភាពដល់ឆ្នាំ២០២២។

Ousmane Dembele back in Barcelona training - Barca Blaugranes
ការពិតផ្ទុយពីការចង់អោយ Dembele បន្តកិច្ចសន្យាថ្មី Barcelona ក៏ចង់លក់រូបគេ ក្នុងតម្លៃ​សមរម្យ​ដើម្បីយកប្រាក់ ២៣ លានផោនទិញ ខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Memphis Depay ពីក្លឹប Lyon តាមការចង់បានរបស់អ្នកចាត់ការទូទៅថ្មីលោក Ronald Koeman តែអ្វីៗគ្រប់​យ៉ាងបាន​ធ្លាក់ក្នុង​ភាពជាប់គាំង​ក្រោយការផ្ទេរខាងលើ​មិនវិវឌ្ឍ​ទៅ​​មុខតាមគ្រោងទុកនោះ។

Barcelona boss Ronald Koeman issues update on Ousmane Dembele future amid Manchester United transfer links - Manchester Evening News

ម្ចាស់ជើងឯកលីកកំពូលអង់គ្លេស២០សម័យ Man Utd បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបង់​ប្រាក់​ដ៏ច្រើនសំរាប់នាំយកកីឡាករវ័យ២៣ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford ក្រោយបរាជ័យនាំ​យក ​​Jadon Sancho ពីក្រុម Dortmund៕

 

ប្រភពព័ត៍មាន៖ DailyMail