បរទេស៖ ទោះបីទីផ្សារដោះដូរបានបិទតែលោក Thomas Tuchel គ្រូបង្វឹកក្រុម​ Paris Saint-Germain ធ្លាប់​មាន​បំណងពង្រឹងតំបន់ខ្សែ​ប្រយុទ្ធ​កំលុង​​ពេលរដូវកាលថ្មីចាប់ផ្តើមខណៈកីឡាករអាទិភាពដែលរូបលោក​ចង់បាន​មក​រួម​ក្រុមនោះគឺ​គ្មាន​នរណា​​​ក្រៅ​ពីខ្សែប្រយុទ្ធឆ្នើម Luis Suarez អតីតកីឡាករ Barcelona នោះទេ។

Barcelona: Suárez chuckles at "fake news" ahead of next move - AS.com

បើទោះបីជា ខ្សែប្រយុទ្ធសញ្ជាតិ​អ៊ុយរូហ្គាយ​រូបនេះបានចុះកុងត្រាជាមួយក្លឹបគូប្រជែងដ៏ជូរចត់របស់ពួកគេ គឺ Atletico Madrid កាលពី ២សប្តាហ៍មុន និង ចូលលេងលើកដំបូងក្នុងនាមកីឡាករបម្រុង ក៏ប៉ុន្តែកីឡា​ករ​មានវ័យ៣៣ឆ្នាំសញ្ជាតិអ៊ុយរូហ្គាយរូបនេះ​នៅ​តែស៊ុតបញ្ចូលទីបាន ២ គ្រាប់និងបង្កើត​ឪកាស ​(Assist) អោយមិត្ត រួមក្រុម បន្ថែម បានមួយគ្រាប់ទៀត​ល​ប្រកួត​ជាមួយ Granada

Luis Suarez leaves as Barcelona reach agreement with Atletico Madrid

បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ២រូបគឺ Eric Maxim Choupo-Moting និង Edinson Cavani ក្លឹបមាន តែខ្សែប្រយុទ្ធកណ្តាល Mauro Icardi តែម្នាក់ប៉ុណ្ណោះ ខណៈMbappe និង Neymar ពួកគេមានតួនាទីលេង​នៅប្រយុទ្ធស្លាបឆ្វេង និង ស្តាំ។អ្នកចាត់ការទូទៅសញ្ចាតិអាឡឺម៉ង់រូបនេះនៅ មិនទាន់រីករាយចិត្តនៅឡើយ​នោះ​ទេបើទោះបីជាក្លឹបបាននាំយក សមាជិកថ្មី២រូបបន្ថែមទៀតគឺខ្សែបម្រើប្រេស៊ីល  Rafinha ពីក្លឹប Barcelona និងខ្ចីជើងខ្សែប្រយុទ្ធអ៊ីតាលី Moise Kean ពីក្លឹប Everton បានយ៉ាងណាក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sport.es