បរទេស៖ ខ្សែបម្រើ Mesut Ozil ​និងមិត្តរួមក្រុមគឺខ្សែការពារកណ្តាល Sokratis Papastathopoulos មិនបានជាប់ឈ្មោះនៅក្នុងសមាជិកទាំង ២៥នាក់របស់គ្រូបង្វឹក Mikel Arteta ក្រុមកាំភ្លើងធំ Arsenal ត្រៀមប្រកួតវគ្គ Group Stage ពានរង្វាន់ទ្វីបអឺរ៉ុប Europa League រដូវកាល២០២០-២០២១នេះ ។

Sokratis a 'concrete option' for AS Roma on deadline day

ជាមួយគ្នានេះផងដែរសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា​ UEFA បានប្រកាសឈ្មោះជាផ្លូវ​ការណ៏​ឈ្មោះ​ចំនួន ២៥នាក់របស់ក្រុម Arsenal សម្រាប់វគ្គចែកពូល Europa League នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ។

Mesut Ozil stance on Arsenal exit as transfer deadline approaches - football.london

Ozil កីឡាករដែលមានប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លឹបគឺ ៣៥០,០០០ ផោនស្មើនិង ៤៥៤,០០០ដុល្លារក្នុងមួយសប្តាហ៍រូបនេះមិនបានចូលលេងការប្រកួតសោះចាប់តាំងពីការការប្រកួតបាល់ទាត់ចាប់ផ្តើមឡើងវិញក្នុងខែមិថុនាបន្ទាប់ពីត្រូវបានផ្អាកដោយសារមេរោគកូវីត-១៩។អតីតខ្សែបម្រើក្រុមអធិរាជស Real Madrid រូបនេះបង្ហាញខ្លួនចុងរួមការប្រកួតលើកចុងក្រោយបំផុតពេល Arsenal បានយកឈ្នះ West Ham កាលពីខែមីនាកន្លងទៅ៕

 

ប្រភពព័ត៍មាន៖ Goal