បរទេស៖ លោក Joachim Loew គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​​ទទួលស្គាល់​ថា ក្រុម​របស់​លោក​មាន​បញ្ហា​ទៅ​លើ​ភាព​ជា​អ្នក​ដឹកនាំ ដើម្បីលេង​ឲ្យ​បានល្អ ក្រោយពី​បាន​​ទទួល​លទ្ធផល​ស្មើ​៣លើក​ជាប់​ៗ​គ្នា ស្រប​ពេល​ដែលបញ្ហា​ក្នុងក្រុម​នៅ​តែ​បន្ត មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​២លើក​ជាប់​ៗ​គ្នា​ក្នុង​យុទ្ធនាការ Nations League។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​តួក​គី Kenan Karaman បាន​រក​គ្រាប់​បាល់​តាមស្មើ​នៅ​នាទី ទី​៩៤ សម្រាប់​ក្រុម​របស់​ខ្លួន​ក្នុងការ​ប្រកួត​នៅ​ទីក្រុង Cologne ដើម្បី​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ៣-៣ នៅ​ក្នុង​ការ​ប្រកួត​មិត្ត​​ភាព​កាល​ពីថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​ប្រជុំ​ដោយ​កីឡាករ​គ្មាន​បទពិសោធ​​របស់​អាល្លឺ​ម៉ង់ បាន​​ខ្ជះ​ខ្ជាយ​ការ​គ្រាប់​បាល់​នាំមុខ​ចំនួន​៣លើក​។​

ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ កំពុង​តែ​បង្កើត​ទម្លាប់​មួយ​នៃ​ការ​របូត​គ្រាប់បាល់តាម​ស្មើ ក្រោយ​ពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ចំនួន​២លើក កាលពី​ខែ​មុន នៅពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ និង​ស្វ៊ីស ក្នុងការប្រកួតបើកឆាក​ទាំង​២លើក​របស់​ពួកគេ​ក្នុង​យុទ្ធនាការ Nations League​។ សម្រាប់​ការ​ប្រកួត​បន្ទាប់ អាល្លឺ​ម៉ង់ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​គៀវ​ដើម្បី​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ដែល​កំពុង​ញាំញី​ដោយ​របួស និង​បញ្ហា​ឆ្លង​កូវីដ-១៩៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia