បរទេស៖ បម្រើ Paul Pogba របស់ក្រុមបិសាចក្រហមបានសារភាពថាវាជាក្តីសុបិន្តសម្រាប់ការលេងអោយ​ក្រុមអធិរាជស Real Madrid នៅថ្ងៃណាមួយនាពេលអនាគត។ ទោះបីបានបង្ហើបប្រាប់ពីឈ្មោះ​ក្លឹប​នៅក្នុងក្តីស្រម៉ៃបែបនេះក្តីក៏កីឡាករវ័យ ២៧ឆ្នាំរូបនេះបានបញ្ជាក់ថាខ្លួននិងធ្វើអ្វីៗគ្រប់​យ៉ាងដើម្បី​ក្រុម​បិសាចក្រហមសមនឹងទទួលបាន។

Man Utd's Paul Pogba: My dream is to play for Real Madrid | Football News | Sky Sports

សមាជិកជ័យលាភី World Cup ២០១៨ និងជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតប្រចាំក្រុមគឺប្រមាណ ៨៩លានផោនក្រោយផ្ទេរពី Juventus ដើម្បីវិលត្រលប់មកទឹកដី Old Trafford វិញកាលពីឆ្នាំ២០១៦ កិច្ចសន្យារបស់គេនិងផុតកំណត់នៅចុងបញ្ចប់រដូវកាលថ្មីនេះ។យ៉ាងណាមិញនៅក្នុងសន្និសីទសារព័ត៌មានជាមួយក្រុមជម្រើសជាតិមាន់គកកបារាំងកាលពីថ្ងៃព្រហស្បតិ៍ Pogba បានប្រាប់ថា៖ ខ្ញុំមិនបាន​និយាយជាមួយអនុប្រធានប្រតិបត្តិរបស់ក្លឹប លោក Ed Woodward ទេ។ ហើយក៏មិន​បាន​និយាយអំពីកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបដែរ។

Manchester United dealt blow with Paul Pogba an injury doubt for Monday's match with Arsenal

បន្ទាប់ពីរូបគេធ្វើតេស្តិ៍រកមេរោគ​កូវីត-១៩កាលពីខែសីហាត្រូវដាក់អោយនៅដាច់តែម្នាក់ឯង Pogba បាន​បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួត៣លើកនៅរដូវកាលនេះ៕

ប្រភពព័ត៍មាន៖ BBC